Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ការពាររុក្ខជាតិ និងភូតគាមអនាម័យ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ​និងបញ្ហាផ្សេងៗ។ សេចក្តីព្រាងច្បាប់នេះ គឺមានសារសំខាន់សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចព្រមព្រៀង និងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអ​ភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។ ជាមួយគ្នានេះ ក៏ដើម្បីសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញ ជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំរុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំង ការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកប​ដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រងការការពាររុក្ខ ជាតិ និងភូតគាមអនាម័យនៅក្នុងប្រទេសកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជា ការពារផលប្រយោជន៍​របស់ប្រជាកសិករតាមរយៈការគ្រប់គ្រងការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម ។ គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ។ ផ្តល់នូវឧបករណ៍បទដ្ឋានគតិយុត្តិដ៏រឹងមាំ និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិ និងភូតគាមអនាម័យដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ។

វា ក៏ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មប្រកបដោយភាតរបរិស្ថាន និងនិរន្តរភាព ដើម្បីរួមចំណែ​កលើកកម្ពស់សុខភាពសាធារណៈ និងធ្វើឱ្យមាននិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ។ រក្សាអធិបតេយ្យភាពនិងសន្តិសុខ ភូតគាមអនាម័យតាមរយៈការទប់ស្កាត់ការហូរចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកនូវសមាសភាពចង្រៃ និងសារធាតុបង្កផលប៉ះពាល់ចំពោះសុខភាព (សំណល់ថ្នាំកសិកម្ម សារធាតុគីមី សំណល់ជីវសាស្រ្ត និងលោហៈធ្ងន់)។ ជាពិសេស ទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពានដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។

សមាសភាពចង្រៃ មានដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើ ដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតជាដើម ពិតជាបានបង្កឱ្យមានផលប៉ះពាល់ ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់ដែលបណ្តាលមកពីការរាត​ត្បា​តសមាសភាពចង្រៃខាងលើនេះ។ បំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារភូតគាមអនាម័យដោយមានសង្គតិភាព និងអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ានជាដើម និងការពារបានជាដាច់ខាតពីការចាត់ទុកព្រះរាជាណាចក្រកម្ពុជាពីសហគមន៍អន្តរជាតិថា ជាជម្រកឬសម្បុកសមាសភាពចង្រៃលើដំណាំគ្រប់ប្រភេទដែលមិនអនុញ្ញាតឱ្យផលិតផលមានដើមកំណើតពីរុក្ខជាតិពីព្រះរាជាណាចក្រកម្ពុជាចូលទីផ្សារក្នុងដែនដីប្រទេសរបស់ពួកគេ ។

វា ក៏នឹងផ្តល់នូវជំនឿចិត្តជាមួយប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចរចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេស បន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី និងជួយសម្រួលការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវទំនិញជារុក្ខជាតិនិងផលិតផលរុក្ខជាតិនានា ៕

ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម