Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពថៃ សន្យាចំពោះមុខសម្តេច​ ទៀ បាញ់ ថា នឹងបន្តថែរក្សាព្រំដែនសន្តិភាព

បានផុស

នៅ

នៅចំពោះមុខសម្តេចពិជ័យសេនា ទៀ បាញ់ដែលជារដ្ឋមន្រ្តីការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា ក្នុងការថែរក្សាព្រំដែនសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ លោក ក៏គាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានសន្យាដូច្នេះនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី៣ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កន្លងមក ប្រទេសទាំងពីរ មានបញ្ហាបន្តិចបន្តួច តែភាគីទាំង២ បានជំរុញ និងដោះស្រាយដោយសន្តិវិធី ដោយប្រកាន់ខ្ជាប់នូវប្រពៃណីទំនាក់ទំនងដ៏ល្អនឹងគ្នា ធ្វើឲ្យប្រជាជនរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរប្រកបរកស៊ីបានយ៉ាងល្អ ពិសេសប្រជាពលរដ្ឋ ខេត្តជាប់សមុទ្រ។ សម្តេចពិជ័យសេនា បន្តថា ជាមោទនភាពផងដែរ កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ បាននាំមុខនៅក្នុងចាត់ចែងកិច្ចការទាំងឡាយរបស់ប្រទេស និងប្រជាជនទាំងពីរ ពិសេស ភារកិច្ចស្នូល គឺការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងការពារជាតិកម្ពុជា ជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ហើយបានចាប់ផ្តើមប្រជុំពិភាក្សានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។ សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ដែរថា ក្នុងនាមប្រធានប្តូរវេនអាស៊ាន កម្ពុជា នឹងខិតខំបំពេញតួនាទីឲ្យបានពេញលេញ និងបានស្នើសុំដល់អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃជួយគាំទ្រ ដើម្បីឲ្យកិច្ចប្រជុំនៅឆ្នាំនេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

ចំណែក លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា បានថ្លែងថា នេះជាដំណើរបំពេញទស្សនកិច្ចជាផ្លូវការរលើកដំបូង បន្ទាប់ពីលោកបានចូលកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ទៀតថា កងទ័ពជើងគោកភូមិន្ទថៃ និងកងទ័ជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជា មានកិច្ចសហប្រតិបត្តិការដ៏ល្អនឹងគ្នា ហើយតែងតែបានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម