ព័ត៌មានជាតិ
ក្រុងភ្នំពេញ និងក្រុងតាខ្មៅ នឹងលែងខ្វះខាតទឹកស្អាតប្រើប្រាស់ ចាប់ពីឆ្នាំ ២០២៣
ចាប់ពីឆ្នាំ ២០២៣ ខាងមុខនេះតទៅ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពិសេសអ្នករស់នៅជាយក្រុងនឹងលែងព្រួយបារម្ភពីការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតហើយ ដោយសាររដ្ឋាករទឹកអាចផ្គង់ផ្គង់ក្នុង១ថ្ងៃបានប្រមាណ ១លានម៉ែត្រគុប។

យោងតាមសេចក្តីជួនដំណឹង ស្តីពី ការផ្គត់ផ្គង់ទឹកស្អាតនៅរដូវប្រាំងឆ្នាំ២០២២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចុះថ្ងៃទី០៣ ខែកុម្ភៈនេះបានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកែលម្អ និង សាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្ដាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្តាល ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។

រដ្ឋាករទឹកស្វយ័តភ្នំពេញបច្ចុប្បន្ននេះ រដ្ឋាករទឹក មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគុបក្នុង ១ថ្ងៃ។ ប៉ុន្តែជាក់ស្ដែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្ដែងប្រមាណជា ៨សែនម៉ែត្រគុបក្នុង ១ថ្ងៃដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ ដឹងជាយក្រុងតាខ្មៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តកំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤ សែនម៉ែត្រគុបក្នុង១ ថ្ងៃចាប់ពីដើមឆ្នាំ ២០២៣ តទៅ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦ សែនម៉ែត្រគុបក្នុង១ថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្ថែមទៀតថា សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកមានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគុប ក្នុង១ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ៧ឆ្នាំកន្លងមក(២០១៦-២០០៣)។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ ២០២២ នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាការទឹកសូមអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង៕
សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?