ព័ត៌មានជាតិ
កម្ពុជា នឹងយកពន្ធពីក្រុមហ៊ុន Facebook និង Netflix ចាប់ពីខែមេសា តទៅ
កម្ពុជា ចាប់ផ្តើមប្រមូលពន្ធទៅពាណិជ្ជកម្មតាមអនឡាញ នៅឆ្នាំ ២០២២នេះ។ ក្រុមហ៊ុនបរទេសធំៗដែលកំពុងធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Facebook ក្រុមហ៊ុន Netflix បានទាក់ទងមកចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT)។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពីពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ០៣ ខែ កុម្ភៈថា ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តយកពន្ធទៅលើអាជីវកម្មអនឡាញ ដូចជាក្រុមហ៊ុន ហ៊ុន Facebook ក្រុមហ៊ុន Netflix ជាដើម។ លោកបានបន្តថា មន្រ្តីពន្ធដារ បានទទួលការស្នើសុំចុះបញ្ជីពីភ្នាក់ងារក្រុមហ៊ុនទាំងនេះរួចហើយ ប៉ុន្តែដោយសារការរៀបចំមិនទាន់រួចរាល់ភាគីក្រុមហ៊ុនសុំពន្យាពេលបីខែសិន។

ទោះយ៉ាងណា កម្ពុជា មិនទាន់អាចព្យាករណ៍អំពីចំណូលពីវិស័យពាណិជ្ជកម្មតាមអនឡាញនេះបាននៅឡើយទេ។ លោក គង់ វិបុល បញ្ជាក់ថា មានតែការបង្កើតឲ្យមានច្រកទ្វារ internet Gateway ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព ទើបអាចដឹងចំណូលជាក់លាក់ពីវិស័យនេះ។
អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
សូមបញ្ជាក់ថា ក្រុមហ៊ុន Facebook និង Netflix បានកើបលុយនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានបង់ពន្ធជូនរាជរដ្ឋាភិបាល ខណៈដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់កំពុងប្រើប្រព័ន្ធនេះ។ អត្ថបទ៖ ទួន សុផល



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ