ព័ត៌មានជាតិ
អាជ្ញាធរសៀមរាប នឹងចាត់វិធានការចំពោះអ្នកនៅតែចតយានយន្ត ឬដាក់សម្ភារៈលក់លើចំណីផ្លូវ
អាជ្ញាធរសៀមរាប នឹងចាត់វិធានការ ចំពោះជនណាដែលនៅតែបន្តបំពានលើការចតយានយន្ត ឬដាក់សម្ភារៈលក់លើកំណត់ផ្លូវទាំង ៣៨ ខ្សែ ក្រោយពីបញ្ចប់ការរៀបចំធ្វើសព្វគ្រប់។

លោក ពិន ប្រាកដ អភិបាលរងខេត្ត ធ្លាប់មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងជជែកពិភាក្សា និង ពិនិត្យផ្តល់គំនិតយោបល់ដើម្បីប្រមូលធាតុចូល លើការរៀបចំកំណត់ផ្លូវឯកទិស ការដាក់ស្លាកសញ្ញាចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវទាំង ៣៨ ខ្សែ ដែលទើបតែសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបរបស់យើង ដែលនឹងត្រូវទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឲ្យដំណើរការជាប្រក្រីភាពតាមបែបគន្លងថ្មីឡើងវិញនោះ ដូច្នេះក្នុងឱកាសនេះ ត្រូវពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីប្រមូលនូវគំនិតយោបល់ឯកភាពគ្នាហើយ នឹងរៀបចំធ្វើរបាយការណ៍ដាក់ជូនទៅលោក អភិបាលនៃគណៈអភិបាលខេត្ត ពិនិត្យនិងសម្រេច ។

បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើស្ថានភាពទូទៅលើការធ្វើចរាចរណ៍លើកំណាត់ផ្លូវទាំង ៣៨ ខ្សែ ដូចជា ៖ ការរៀបចំកំណត់ផ្លូវឯកទិស, ការដាក់ស្លាកសញ្ញាចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ ប៉ុន្តែក៏មានបញ្ហាមួយចំនួននៅមិនទាន់ឯកភាពគ្នានៅឡើយ ដោយសុំឲ្យមានការចុះទៅពិនិត្យនៅទីតាំងផ្ទាល់តែម្ដង ។
លោក ពិន ប្រាកដ មានប្រសាសន៍បញ្ជាក់ថា ដោយមានសំណូមពរពីអង្គប្រជុំ លោកសម្រេចបង្កើតក្រុមការងារបច្ចេកទេសមួយរួមមាន រដ្ឋបាលខេត្ត ទីចាត់ការអន្តរវិស័យ មន្ទីរសាធារណៈការនិងដឹកជញ្ជូន មន្ទីរដែនដីនគររូបនីយកម្ម រដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដើម្បីចុះពិនិត្យនិងវាយតម្លៃនៅលើទីតាំងជាក់ស្តែងនៅតាមបណ្តាផ្លូវទាំង ៣៨ ខ្សែ ដែលត្រូវពិនិត្យឲ្យបានហ្មត់ចត់ថាតើផ្លូវណាខ្លះគួរអនុញ្ញាតឱ្យឈប់ឬចតបាន, ផ្លូវណាខ្លះហាមមិនឱ្យចតឬឈប់នៃយានជំនិះគ្រប់ប្រភេទ +, កំណត់កំណាត់ផ្លូវណាជាផ្លូវឯកទិស ផ្លូវណាជាផ្លូវទេ្វទិស កំណត់ថ្ងៃសេះឬថ្ងៃគូសម្រាប់ចតបាន និងការដាក់ស្លាកសញ្ញាចរាចរណ៍ហាមបត់ឆ្វេង ហាមបត់ស្តាំ ហាមចត ហាមឈប់ និងហាមមិនឱ្យដាក់តាំងលក់សម្ភារៈនិងការលក់ដូរនៅលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវ និងស្នើសុំដាក់ឈ្មោះផ្លូវដែលមិនទាន់មានឈ្មោះផងដែរ ។

លោកអភិបាលរងខេត្តបន្តថា បន្ទាប់ពីការកំណត់ផ្លូវឯកទិស និងការដាក់ស្លាកសញ្ញាចរាចរណ៍ចប់សព្វគ្រប់ហើយ ក្នុងករណីបើមានអ្នកនៅតែបំពានទៅនឹងសេចក្តីជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវប្រើវិធានការរដ្ឋបាល ឱ្យគាត់ធ្វើកិច្ចសន្យា ហើយបើនៅតែបន្តការបំពានទៀត នឹងឈានទៅរឹបអូសប្រមូលសម្ភារៈរក្សាទុកមួយកន្លែង និងឱ្យគាត់ធ្វើកិច្ចសន្យានឹងចេញសងថ្លៃសេវាដឹកជញ្ជូន ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ៣៨ ខ្សែ សូមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចទាំងអស់ ដើម្បីភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់របៀប រៀបរយសម្រាប់យើងទាំងអស់គ្នា ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ពន្ធផ្លូវទាំងនេះ ធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាពព្រមទាំងការពារបាននូវបរិស្ថានរស់នៅល្អ សម្រាប់បម្រើឱ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិដែល។



រីឯបងប្អូនដែលរកស៊ីលក់ដូរនៅតាមទ្រូងផ្លូវ ៣៨ ខ្សែ ក៏បានអបអរសាទរក្រោយទទួលបានផ្លូវដ៏ស្រស់ស្អាត នៅក្នុងក្រុងសៀមរាប ដូច្នេះពួកគាត់និងចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត ដែលមិនឲ្យធ្វើលក់ដូរនៅលើចិញ្ចើមផ្លូវ ៣៨ ខ្សែនោះឡើយ ដូច្នេះពួកគាត់ និងទទួលយកតាមការរៀបចំរបស់រដ្ឋបាលខេត្ត ដើម្បីខេត្តទេសចរណ៍របស់យើងទាំងអស់គ្នា។
សូមរម្លឹកថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទ ដែលឈប់ ឬចតនិងការដាក់តាំងសម្ភារផ្សេងៗការលក់ដូរនៅលើទ្រូងផ្លូវចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប បានស្នើរដល់សាធារណៈជនទូទៅ ម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា កុំបន្តចតយានជំនិះគ្រប់ប្រភេទ កុំការដាក់តាំងសម្ភារៈផ្សេងៗលើកម្រាលក្រានីត ផ្លូវដើរ ផ្លូវជិះកង់ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវវាបង្កឱ្យមានការខូចខាតដល់ផ្លូវទាំងនោះ ហើយបើនៅតែបន្ត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការទតាមផ្លូវច្បាប់៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ