ព័ត៌មានជាតិ
ថៅកែទឹកស្អាតម្នាក់ ចាក់ដីរំលោភបឹងអូរតុំ ក្នុងក្រុងដូនកែវ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ដីបឹងអូរតុំ ស្ថិតនៅភូមិអូរតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានអ្នកមានលុយម្នាក់ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរាប់សិបម៉ែត្រការ៉េ អាជ្ញាធរក្រុងនិងលោកប្រធានមន្ទីរធនធានទឹកមើលមិនឃើញ។

សម្រាប់ខេត្តតាកែវ នៅតែមានអ្នកចាក់ដីរំលោភយកដីបឹងធម្មជាតិ បើទោះបីប្រមុខរាជរដ្ឋាភិបាលលោកបានធ្វើការប្រមានខ្លាំងៗនិងបានចាប់ខ្លួនអ្នកពាក់ព័ន្ធដែលរំលោភយកដីព្រៃលិចទឹក រំលោភយកដីបឹងធម្មជាតិជាបន្តបន្ទាប់នៅចុងឆ្នាំ២០២១កន្លងទៅនេះ ជាក់ស្តែងទីតាំងដីបឹងអូរតុំ ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាបឹងធម្មជាតិតាំងពីយូរ ត្រូវបានរួមតូច ព្រោះតែអ្នកមានលុយ មានអំណាចមួយចំនួនឃើញផលចំណេញលុយលើកគោក បាននាំគ្នាធ្វើសកម្មភាពចាក់ដីលុបយកដីបឹងរបស់រដ្ឋយក និងបានដាំដើមឈើធំៗ និងដើមចេកបន្លំភ្នែកពីដីថ្មី ឲ្យប្រែក្លាយជាដីចាស់មានចម្ការដើមចេកធំៗរួចជាស្រេច។

តាមប្រជាពលរដ្ឋរស់នៅតំបន់បឹងតុំ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ដីបឹងតុំដែលលួចចាក់ដីលុបនិងដាំដើមឈើបន្លំភ្នែកនេះ គឺជាថៅកែទឹកស្អាតនៅឃុំស្រង៉ែ ស្រុកទ្រាំង ជាអ្នកចាក់ដីរំលោភយក ចឹងហើយបានជាលោកប្រធានមន្ទីរធន់ធានទឹកមើលមិនឃើញ។ ពួកគាត់បន្តថា អ្នកដែលចាក់ដីលុបយកបឹងតុំនេះបាន មិនមែនប្រជាពលរដ្ឋធម្មតាធ្វើបាននោះទេ ភាគច្រើនគឺអ្នកមានអំណាច អ្នកមានលុយ ឬមានខ្សែបណ្តោយជាមួយអាជ្ញាធរ ទើបអាចចាក់លុបយកដីបឹងធម្មជាតិនេះបាន។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា លោកនៅមិនទាន់ទទួលបានព័ត៌មានចំពោះការចាក់ដីលុបបឹងតុំខាងលើនេះទេ ហើយលោកនឹងចុះទៅពិនិត្យលើការលើកឡើងខាងលើនេះ ចំពោះប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនឹងអ្នកដែលចាក់ដីលុបបឹងតុំ ដែលជាបឹងធម្មជាតិរបស់រដ្ឋ។

ដោយឡែកលោក ប៉ុន ហ៊ួរ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវ បានឲ្យដឹងដែរថា ករណីចាក់ដីរំលោភយកដីបឹងតុំនេះ លោកនឹងចុះពិនិត្យ ហើយនឹងផ្តល់ព័ត៌មានមកវិញពីបញ្ហានេះ។ តែលោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា ចំពោះការចាក់ដីលុបបឹងតុំនេះ ឮថាអ្នកចាក់ដីលុបប្រើរូបភាពលួចចាក់ដីលុបបឹងនៅពេលយប់៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម