ព័ត៌មានជាតិ
អ្នកច្នៃម៉ូដសំលៀកបំពាក់ម្នាក់នៅសង្កាត់ស្ទឹងមានជ័យ ២ វិជ្ជមានកូវីដបំប្លែងថ្មីអូមីក្រុង
បុរសជាអ្នកច្នៃម៉ូដសំលៀកបំពាក់បានផ្ទុកជំងឺកូវីដបំប្លែងថ្មីអូមីក្រុង បន្ទាប់ពីជនរងគ្រោះសង្ស័យមានជំងឺកូវីដហើយទៅពិនិត្យសំណាកចំនួន៣ដងរយះពេល៧២ម៉ោងទើបរកឃើញវិជ្ជមានមេរោគនេះ។

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់កម្ពុជាថ្មី ថាកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៤ ខែកុម្ភះនេះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅដឹកអ្នកជំងឺកូវីដបំប្លែងថ្មីអូមីក្រុងដែលកំពុងស្នាក់នៅផ្ទះលេខ៣៧ក្រុមទី៣ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអ្នកជំងឺរូបនេះឈ្មោះ ស ឌឺ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរច្នៃម៉ូដសំលៀកបំពាក់។

លោកបានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះមានការសង្ស័យកើតជំងឺកូវីដ១៩ ក៏ទៅពិនិត្យសំណាកចំនួន៣ដងក្នុងរយះពេល៧២ម៉ោងត្រូវបានគ្រូពេទ្យទូរសព្ទ័ប្រាប់ជនរងគ្រោះថា ខ្លួន(អ្នកជំងឺ)មានជំងឺកូវីដបំប្លែងថ្មីអូមីក្រុងហើយ ដោយស្ថានភាពទីកន្លែងស្នាក់នៅរបស់អ្នកជំងឺមានទីតាំងតូចចង្អៀត និងពិបាកព្យាបាលនៅផ្ទះទើបស្នើសុំឲ្យក្រុមការងារកូវីដ១៩របស់សង្កាត់ស្ទឹងមានជ័យ២ ធ្វើការទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យយករថយន្តសង្គ្រោះមកដឹកយកទៅព្យាបាលនៅស្ថាតអូរឡាំពិក។ ចំពោះទីតាំងដែលអ្នកជំងឺស្នាក់នៅត្រូវបានអាជ្ញាធរមូលដ្ឋានសម្រេចឃ្លុំបេ បិទជាបណ្តោះអាសន្ន។

ក្នុងនោះលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលហើយកុំភ្លេចនូវពាក្យស្លោក ៣កុំ និង៣ការពារ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ