Connect with us

ព័ត៌មានជាតិ

កែច្នៃកន្លែងលក់អាហារ ជារូបរាងយន្តហោះ ដើម្បីទាក់ទាញអតិថិជន

បានផុស

នៅ

នេះជាភាពឆ្លាតវៃ គួរឲ្យស្ញើចសរសើរ ខណៈដែលអាជីវករវ័យក្មេងមួយគ្រួសារ ចេះរកវិធីកែច្នៃ ដោយយកគ្រឿងដែក មកផ្គុំជារូបរាងយន្តហោះ ដើម្បីធ្វើជាកន្លែងអង្គុយញ៉ាំអាហារ ដែលមើលទៅហាក់មានភាពទាក់ទាញបំផុត។

បានជួបជាមួយអ្នកយកព័ត៌មាន អាជីវករឈ្មោះ កាកា ដែលជាម្ចាស់ទីតាំងលក់ចំណីអាហារ និងគ្រឿង​ក្លែម ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រាប់ឲ្យដឹងថា ការច្នៃប្រឌិតកន្លែងអង្គុយញ៉ាំអាហារ ជារូបរាងយន្តហោះនេះ បន្ទាប់ពីរូបគាត់និងស្វាមី បានសង់ជាតូបលក់គ្រឿងក្លែម នៅទីនេះបានប្រហែល១ខែ។

លុះក្រោយមកទើបគាត់ និងស្វាមីគិតលៃលក រកវិធីណាដែលអាចរកចំណូលដោយសុចរិត ទើបគិតគ្នាជួលជាងដែក មកកែច្នៃផ្គុំជាតួយន្តហោះមួយគ្រឿង មានបណ្តោយប្រវែង ១៥ម៉ែត្រ ទទឹង ២ម៉ែត្រ ៥តឹក ដោយក្រាលជាបាតរាបស្មើ ដើម្បីងាយស្រួលដាក់តុ និងកៅអី ជាជួរ សម្រាប់តម្រូវចិត្តភ្ញៀវណាដែលចង់អង្គុយញ៉ាំអាហារ ឬគ្រឿងក្លែម បែបរ៉ូមែនទិច។

អ្នកនាង កាកា បានបញ្ជាក់ដែរថា គ្រឿងបង្គុំដែកសង់ បានទៅជាតួយន្តហោះនេះ ត្រូវចំណាយអស់ថវិកាប្រមាណ ៣,០០០ដុល្លារអាមេរិក ហើយចាប់តាំងពីសង់កន្លែងញ៉ាំគ្រឿងក្លែម ជារូបរាងយន្តហោះនោះមក បានធ្វើឲ្យមហាជន ពិសេសអ្នកដំណើរតែងតែ មកចតឈប់យានយន្តនៅទីនេះ ដើម្បីមើលយន្តហោះ ថែមទាំងជួយទិញចំណីអាហារ ឬភេសជ្ជៈ បងប្អូនខ្លះចូលទៅអង្គុយ ដើម្បីកុម្ម៉ង់អាហារ ឬគ្រឿងក្លែមញ៉ាំ យ៉ាងរីករាយផងដែរ។

អ្នកនាង កាកា បានបន្ថែមថា ថ្វីដ្បិតខណៈនេះអ្នកមកញ៉ាំអាហារ នៅកន្លែងរបស់គាត់ហាក់ នៅមានកម្រិត។ ប៉ុន្តែគាត់សង្ឃឹមជឿជាក់ថា អំឡុងពេលខាងមុខ មហាជន និងបងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកដំណើរ នឹងជួយចូលញ៉ាំចំណីអាហារ របស់គាត់បន្តទៀត ពិសេសជួយគាំទ្រនូវការច្នៃប្រឌិតជាតួយន្តហោះ សម្រាប់អង្គុយបរិភោគអាហារ ប្រកបដោយផាសុខភាព ដែលអាចផ្តល់ជាសេវាអាជីវកម្ម ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ឲ្យកាន់តែមានភាពធូរធាថែម មួយកម្រិតទៀត៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ចរាចរណ៍៦០ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

Sokha Hotels

ព័ត៌មានពេញនិយម