ព័ត៌មានជាតិ
៣ថ្ងៃបុណ្យចូលឆ្នាំចិន កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៩០ម៉ឺននាក់
រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៩០ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង ៩០ម៉ឺននាក់នេះ ភ្ញៀវជាតិមានប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់។ ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
សម្រាប់គោលដៅដែលទាក់ទាញភ្ញៀវទេសចរសំខាន់ៗ មានដូចជា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរសរុប ២៥៨,០៦៩ នាក់, ខេត្តបាត់ដំបងមានចំនួន ១៩៣,៥៦៧ នាក់, ខេត្តព្រះសីហនុ ៩៧,៥៤២ នាក់, ខេត្តកំពត ៦៦,៥៣៤ នាក់, ខេត្តសៀមរាប ៥៨,៩៥៣ នាក់, ខេត្តកែប ៥៥,២៥១ នាក់, និងខេត្តកណ្តាលមានចំនួន ៥២,៣៩៤ នាក់។
អ្នកជំនាញទេសចរណ៍លើកឡើងថា ការកើនឡើងនៃវិស័យទេសចរណ៍ គឺជាសញ្ញាវិជ្ជមាន ដែលកម្ពុជា អាចស្រូបបានចំណូលពីវិស័យនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេស ក្រោយវិបត្តិកូវីដ-១៩។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា កំណើននៃភ្ញៀវទេសចរនេះ ជាផ្នែកមួយជួយដល់អ្នកទទួលទានក្នុងវិស័យទេសចរណ៍ឲ្យមានសង្ឃឹមឡើងវិញ បើទោះបីជាបច្ចុប្បន្នភ្ញៀវទេសចរបរទេសមិនទាន់មានច្រើនក្តី។
សម្រាប់ខែមករា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរប្រមាណជាង ៣លាននាក់បានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ នេះបើតាមក្រសួងទេសចរណ៍៕
អត្ថបទ៖ ទួន សុផល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ