ព័ត៌មានជាតិ
កម្ពុជា ស្នើជប៉ុនបន្តជួយបណ្តុះបណ្តាលដល់កងទ័ពមួកខៀវកម្ពុជាសម្រាប់បំពេញបេសកកម្មឲ្យUN
នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំឱ្យភាគីជប៉ុនបន្តជួយបណ្តុះបណ្តាលដល់ទ័ពមួកខៀវកម្ពុជាជាបន្តទៀតទាក់ទងនឹងការងារបំពេញបេសកកម្មអង្គការសហប្រជាជាតិ។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Mori Nobuo លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការមជ្ឈមណ្ឌលជាតិ។

នៅក្នុងជំនួបនោះ នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី បានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះ គឺជប៉ុនអាចបញ្ជួនទ័ពមួកខៀវទៅសិក្សានៅប្រទេសជប៉ុន ឬនៅកម្ពុជា ឬតាមប្រព័ន្ធអនឡាញក៏បានលើជំនាញនានាទាក់ទងនឹងការងារបំពេញបេសកកម្មអង្គការសហប្រជាជាតិ ខណៈកន្លងទៅនេះ ជប៉ុនបានបណ្តុះបណ្តាលមួយវគ្គដែរ តាមប្រព័ន្ធអនឡាញ ដោយសារវិបត្តិកូវីដ១៩។ ជាមួយគ្នានេះ នាយឧត្តមសេសនីយ៍ សែម សុវណ្ណនី ក៏បានស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងមជ្ឈមណ្ឌលជាតិ និងជប៉ុនផ្នែក រក្សាសន្តិភាពផងដែរ។
នាយឧត្តមសេនីយ៍ banបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺប្រទេសជប៉ុន បានជួយជ្រោមជ្រែងក្នុងការបណ្តុះបណ្តាលលើជំនាញ វិស្វកម្ម តូប៉ូវាស់ស្ទង់ ឱ្យស្របទៅនឹងស្តង់ដារអង្គការសហប្រជាជាតិ និងជំនាញ បច្ចេកទេស ជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កន្លងទៅកម្ពុជា បានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិប្រទេសចំនួន៩ ដែលបច្ចុប្បន្ន កម្លាំងកម្ពុជាបាន និងកំពុងបន្តបេសកកម្មលើប្រទេសចំនួន៥ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ទាក់ទិននឹងបញ្ហានេះ លោក Mori Nobuo នឹងយកសំណើរបស់លោកអគ្គនាយកទៅពិភាក្សាជាមួយអ្នកដឹកនាំនៃប្រទេសជប៉ុនទទួលបន្ទុកផ្នែកនេះ។ យ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា ជប៉ុនបាននិងបន្តបណ្តុះបណ្តាលជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជប៉ុន បានបណ្តុះបណ្តាលជាច្រើនវគ្គ លើជំនាញវិស្វកម្ម ហើយសិក្ខាមទាំងអស់នោះគឺបានចេញទៅបំពេញបេសកកម្មគ្រប់ៗគ្នាផងដែរ។ លោកបន្ថែមថា ឆ្នាំនេះ ជាខួបលើកទី៣០ហើយ ដែលជប៉ុនបានមកជួយកម្ពុជា លើផ្នែករក្សាសន្តិភាព ចាប់តាំងពីឆ្នាំ១៩៩២មក៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ