ព័ត៌មានជាតិ
ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅតែរក្សានូវអាទិភាពទី ១ ចំពោះការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា សកម្មភាពប្រចាំថ្ងៃ «CTP» នៃការទទួលផលរបស់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅតែទទួលបានសិទ្ធិអាទិភាពទី ១ ដដែល ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដោយការចុះឈ្មោះថ្មីនៅតាមឃុំ- សង្កាត់ និងការពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសកម្ពុជា មិនមានការផ្អាកដំណើរការឡើយ។
នេះជាការលើកឡើង របស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៤ កុម្ភៈ ឆ្នាំ ២០២២ នូវសកម្មភាពដែលជាកម្មវិធីអាទិភាព ១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៦នេះ ដើម្បីជាការវិនិយោគរយ:ពេលវែង លើធនធានមនុស្សរបស់កម្ពុជា និងការកាត់បន្ថយអត្រាមរណ:ភាពមាតា និងទារក។
លោកប្រធាននាយកដ្ឋាន បានថ្លែងថា តាមក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមជាប្រចាំថ្ងៃ របស់នាយកដ្ឋានសុខុមាលភាពសង្គម សម្រាប់ឆ្នាំ (២០១ ៦-២០២៥) ដែលរាជរដ្ឋាភិបាល បានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាំងពីដើមឆ្នាំ ២០២០មកម្លេះ រហូតពេលនេះ ដោយមិនមានការផ្អាកដំណើរការឡើយ។
កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្ត ជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះនៅថ្នាក់ជាតិ មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ, និងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី-ខេត្ត មានរដ្ឋបាលរាជធានី-ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងនៅថ្នាក់ឃុំ-សង្កាត់ មានរដ្ឋបាលឃុំ-សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ