ព័ត៌មានជាតិ
បុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរជិត៦ ម៉ឺននាក់ បានដើរកម្សាន្តលើទឹកដីខេត្តសៀមរាប
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានមានប្រសសន៏ប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរប្រមាណ៥៨.៩៥៣ នាក់ បានដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាលើទឹកដីខេត្តសៀមរាបអង្គរ។

បើតាមលោក ង៉ូវ សេងកាក់ ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរជាតិចំនួនប្រមាណ៥៧.០០០ នាក់ ក្នុងនោះភ្ញៀវទេសចរ មកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៤០ ទៅ៤៥ ភាគរយ ដែលមានប្រមាណពី២២.០០០ ទៅ២៥.០០០ នាក់។ ពួកគាត់ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានមួយចំនួនដូចជា រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ៣៨.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ៩.០០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ១០.០០០ នាក់។
ចំណែកភ្ញៀវទេសចរបរទេសផ្ទៃក្នុងវិញ មានចំនួន ១.៩៥៣ នាក់ ហើយភ្ញៀវទេសចរបរទេសមកតាមផ្លូវអាកាស Singapore Airline មានចំនួន៣២៩នាក់ និងភ្ញៀវបរទេសត្រឡប់ទៅសិង្ហបុរីវិញ មានចំនួន១៩០ក់។ គួររំលឹកថា សម្រាប់ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីការពារសុវត្ថិភាព ក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់មន្ទីរទេសចរណ៍ រាជធានី ខេត្ត នានា។

បើតាមក្រសួងទេសចរណ៍ មន្ទីរជំនាញត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺក្លូរីដ ១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់ចំនួនភ្ញៀវ ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ គឺមិនត្រូវទទួលភ្ញៀវលើសពីចំណុះដាច់ខាត ហើយក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី ខេត្ត ជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះ ជាបណ្តោះអាសន្នសិន៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា