ព័ត៌មានជាតិ
ផ្ទុះជម្លោះរឿងចាក់សាបមុខផ្ទះទើបភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌដង្កោចុះពិនិត្យឃើញថា ការសាង សង់សំណង់អត់ច្បាប់អនុញ្ញាតិ
ផ្ទុះជម្លោះហិង្សាមួយរវាងមន្ត្រីនគរបាលចូលនិវត្តន៍ និងបុគ្គលិកធនាគារ រឿងចាក់សាបមុខផ្ទះ ត្រូវ បានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក( Facebook)ដោយមានខមិនComments ជាបន្តបន្ទាប់ ទើបបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌដង្កោចុះធ្វើការត្រួតពិនិត្យជាក់ស្តែងរកឃើញថា ការសាងសង់សំណង់នេះទៀតសោធ មិនមានច្បាប់អនុញ្ញាតិនោះទេ ។

ជម្លោះអ្នកជិតខាងរឿងចាក់បេតុងមុខផ្ទះ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សានេះ ហើយត្រូវអាជ្ញាធរខណ្ឌដង្កោ ចុះទៅអន្ដរាគមន៍សម្របសម្រួលបញ្ចប់រឿង ប៉ុន្ដែភាគីម្ខាងដែលជាអ្នកចាក់សាបមុខផ្ទះមិនយល់ព្រមទទួលយកការសម្របសម្រួលពីអាជ្ញាធរខណ្ឌដង្កោនោះឡើយ។
បន្ទាប់ពីផ្ទុះហេតុការណ៍នេះ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្តីប្រកាសព័ត៍មានមួយបញ្ជាក់ថា ភាគីអ្នកចាក់សាបមុខផ្ទះឈ្មោះ ឯក គឹមសាន្ដ ភេទប្រុស អា យុ៥៩ឆ្នាំ ជាមន្ដ្រីនគរបាលចូលនិវត្តន៍ រងរបួសដៃខាងឆ្វេង ដោយឈ្មោះ អាង ណាក់ ភេទប្រុស អា យុ៤៩ឆ្នាំ មុខរបរបុគ្គលិកធនាគារ ជាអ្នកវាយពេលផ្ទុះជម្លោះប្រកែកគ្នានេះ ។

ជុំវិញបញ្ហានេះរដ្ឋបាលខណ្ឌដង្កោ បានធ្វើការសម្របសម្រួលទំនាស់ ជូនភាគីទាំងពីរ តែការសម្របសម្រួលមិនទទួលបានលទ្ធផលនោះទេ ដោយភាគីឈ្មោះ ឯក គឹមសាន្ដ មិនសុខចិត្តទទួលយកនូវការសម្របសម្រួលរបស់អាជ្ញាធរខណ្ឌដង្កោនោះឡើយ ដោយបានប្ដឹងបន្តទៅស្ថាប័នមានសមត្ថកិច្ចបន្ដទៀត ពីព្រោះនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ។

ដោយឡែកចំពោះការសាងសង់របស់ឈ្មោះ ឯក គឹមសាន្ដ ដែលបណ្ដាលឲ្យមានទំនាស់ជាមួយអ្នកជិតខាង ហើយឈានទៅមានអំពើហិង្សានោះ រដ្ឋបាលខណ្ឌដង្កោ ពិនិត្យឃើញថា សំណង់ដែលបានសាងសង់មិនមានលិខិតអនុញ្ញាតសាងសង់ឡើយ ហើយរំលោភលើផ្លូវសាធារណៈទៀតផង ដូច្នេះអាជ្ញាធរខណ្ឌតម្រូវឲ្យឈ្មោះ ឯក គឹមសាន្ដ ផ្អាកការសាងសង់សំណង់ជាបណ្តោះអាសន្នសិន និងតម្រូវអោយមានការរុះរើចេញ ដើម្បីរក្សាភាពដើមវិញ ដោយទុកអោយរយះពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ៕
រ៉ាវុទ្ធ



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា