ព័ត៌មានជាតិ
ក្រុមហ៊ុន មេនូឡាយហ្វ៍ប្រកាសបើកគម្រោងផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី «Manulife បរិបូរណ៍»
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជានៅថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសលក់ជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនឈ្មោះគម្រោង «Manulife បរិបូរណ៍» ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យា បាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។

ជាមួយគ្នានេះ ដើម្បីអបអរសាទរនូវការដាក់លក់គំរោងថ្មីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនការបញ្ចុះតម្លៃ ១០% ភ្លាមៗលើបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នាំនៃប័ណ្ណសន្យារ៉ាប់រង រួមទាំងឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។

គម្រោង «Manulife បរិបូរណ៍» ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែរឹងមាំ និងប្រសើរឡើង។ ផលិតផលនេះផ្តល់នូវការការពារពេញលេញដោយរួមបញ្ចូលគ្នារវាង កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ទឹកប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព ក្នុងកញ្ចប់តែមួយជាមួយនឹងតម្លៃដ៏សមរម្យបំផុត ស្របគ្នាជាមួយវិធីបង់បុព្វលាភធានារ៉ាប់រងច្រើនជម្រើសដែលបត់បែនស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា យើងបានប្តេជ្ញាចិត្តក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនគ្រួសារកម្ពុជា ហើយគម្រោង “Manulife បរិបូរណ៍” ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈរបស់យើងចំពោះបេសកកម្មនេះ។»

លោកបានបន្តថា «យើងបានដាក់បញ្ចូលគ្នានូវអត្ថប្រយោជន៍ជាច្រើនក្នុងផលិតផល “Manulife បរិបូរណ៍” នេះក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញមួយដែលជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យពួកគាត់ផ្តោតលើការព្យាបាលឲ្យបានជាសះស្បើយ ជាជាងបារម្ភពីការចំណាយ។ យើងសង្ឃឹមថា “Manulife បរិបូរណ៍” នឹងផ្តល់ភាពងាយស្រួល ភាពបត់បែន និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ស្របតាមតម្រូវការរបស់ពួកគាត់ ក៏ដូចជាលើកកម្ពស់ទម្លាប់រស់នៅដោយសុខភាពល្អ និងការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានរួចរាល់ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។»

គួរបញ្ជាក់ផងដែរថា រយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាជាង ១១ ម៉ឺនគ្រួសារកំពុងទទួលបានការការពារហិរញ្ញវត្ថុពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយទឹកប្រាក់ធានាសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយសំណងដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកមានចំនួនរហូតដល់ជាង ៨.១ លានដុល្លាអាមេរិក បើគិតចាប់តាំងពីឆ្នាំ ២០១២ មកដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបតិ្តការអាជីវកម្ម។ បច្ចុប្បន្នក្រៅពីគម្រោងថ្មី “Manulife បរិបូរណ៍” នេះ ក្រុមហ៊ុនក៏មានផលិតផលធានារ៉ាប់រងអាយុជីវិតផ្សេងទៀតរួមមានដូចជា គម្រោងសន្សំ គម្រោងសុខភាព គម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្មជាដើម៕

សម្រាប់ព័ត៌មានលម្អិតពីអត្ថប្រយោជន៍នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់គេហទំព័រ manulife.com.kh/km/manulife-boribo និងដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ manulife.com.kh/en/contact-us.html ឬទាក់ទងមកលេខទូរស័ព្ទឥតគិតថ្លៃ 1800 211 211។
គួរបញ្ជាក់ថាក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា ជាមួយនឹងការផ្តល់ទំនុកចិត្តពីអតិថិជនជាង ១១ ម៉ឺននាក់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ