Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ហាមអភិបាលក្រុង-ស្រុក អវត្តមានក្នុងកិច្ចប្រជុំប្រចាំខែ ជាដាច់ខាត

បានផុស

នៅ

លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវតែចូលរួមជាដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង ដើម្បីក្តាប់សភាពការណ៍រួមនាពេលបច្ចុប្បន្ន លើកយកបញ្ហាប្រឈមរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ក៏ដូចជាសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ការស្នើបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តនៅខែកុម្ភៈ ឆ្នាំ២០២២ កាលពីថ្ងៃទី ៣ ខែកម្ភៈ ឆ្នាំ ២០២២។

លោក ជាវ តាយ មានប្រសាសន៍ថា «រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិ​បាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាចខានបាន ទើបអាចចាត់តំណាង ព្រោះថាអភិបាលក្រុងស្រុក គឺជាអ្នកទទួលខុសត្រូវរួម និងចាត់​ចែងបញ្ជាគ្រប់សភាពការ ចំពោះរដ្ឋបាលដឹកនាំរបស់ខ្លួន។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងដឹកនាំបញ្ជាការងាររួម»។

លោកអភិបាលខេត្ត បានបន្ថែមថា ការងារដឹកនាំ គឺមានតែ ៣ចំណុចធំៗនោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់។ នៅក្នុងកិច្ចប្រជុំនោះ លោក អភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ករណីចោរកម្ម ការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ការដឹកជញ្ជូនឈើប្រណិតគ្រប់រូបភាព បទល្មើសជលផល និងបទល្មើសផ្សេងៗទៀត លោកអភិបាលខេត្តសូមឲ្យគណៈបញ្ជាការឯកភាពក្រុង-ស្រុក  យកចិត្តទុកដាក់បង្ក្រាបឱ្យខាងតែបាន ដើម្បីឲ្យភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ចំណែកឯរដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ត្រូវជំរុញលើការប្រមូលសំរាម នៅតាមទីសាធារណៈឲ្យបានស្អាតល្អ ដើម្បីសោភណ្ឌភាពបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៤ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

Sokha Hotels

ព័ត៌មានពេញនិយម