ព័ត៌មានជាតិ
អគ្គនាយករងពន្ធនាគារម្នាក់ រងពាក្យបណ្ដឹងពាក់ព័ន្ធនឹងការស៊ីដាច់ប្រាក់ រត់ការចូលក្របខណ្ឌ
មានការបែកធ្លាយរឿងលោកផ្កាយ ៣ម្នាក់ ដែលមានតួនាទី ជាអគ្គនាយករងពន្ធនាគារក្រសួងមហាផ្ទៃ ស៊ីដាច់ប្រាក់គេប្រមាណ ៧១,០០០ ដុល្លារអាមេរិក ដែលថាយកទៅរត់ការចូល ក្របខណ្ឌមន្ត្រីនគរបាលជាតិ តែមិនបាន ក៏ត្រូវគេចោមរោមប្ដឹងតែម្ដង។
នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សារព័ត៌មានកម្ពុជាថ្មី ទើបទទួលបានពាក្យបណ្តឹង និងឯកសារពាក់ពន្ធជាច្រើនច្បាប់ រួមទាំងរូបថតជនពាក់ព័ន្ធ តាមរយៈប្រព័ន្ធសារអេឡិចត្រូនិច (តេឡេក្រាម) ដែលភាគីដើមបណ្ដឹង បានអះអាងថា ជាជនរងគ្រោះ បានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចោទប្រកាន់លោកផ្កាយ ៣ អគ្គនាយករងពន្ធនាគារម្នាក់ ដែលមានខ្លឹមសារដូចខាងក្រោម៖ បណ្តឹងចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ របស់យុវជនមួយក្រុម ដែលស្នើសុំលក្ខខណ្ឌមិនទាន់បញ្ចេញឈ្មោះ មានកម្មវត្ថុ៖ សុំប្តឹងឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៤ ផ្លូវលេខ ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ.ឆបោក លើទឹកប្រាក់ចំនួន ៧១,០០០ដុល្លារអាមេរិក។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា បានមកប្រើល្បិចអះអាងថា ក្រសួងមហាផ្ទៃ ត្រូវការជ្រើសរើសក្របខ័ណ្ឌនគរបានជាតិ សម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ខ្លួនមានឋានន្ទរស័ក្តិផ្កាយ ៣ អាចជួយឲ្យចូលក្របខ័ណ្ឌបាន តម្រូវយកម្នាក់ ១០,០០០ ដុល្លារអាមេរិក ដោយធានាថារយៈពេល ២ទៅ ៣ខែ នឹងបានចូលក្របខ័ណ្ឌ បើមិនបាននឹងប្រគល់ប្រាក់វិញគ្រប់ចំនួន។
ដោយមានការជឿទុកចិត្ត ទើបមានយុវជនមួយក្រុមមានគ្នា ៧នាក់ បានប្រគល់ប្រាក់ចំនួន ៧១,០០០ ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា ដើម្បីឲ្យបងប្អូនចំនួន ៧នាក់ចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ ប៉ុន្តែក្រោយពេលទទួលបានប្រាក់ហើយ មកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា មិនបានឲ្យក្រុមយុវជនទាំង ៧នាក់ បានចូលក្របខ័ណ្ឌទេ ហើយមិនបានប្រគល់ប្រាក់ឲ្យវិញ ដូចការអះអាងនោះដែរ ថែមទាំងគេចខ្លួនតែម្តង។
ក្រោយពីមានពាក្យបណ្តឹងនោះហើយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅឈ្មោះ អ៊ិន រស្មីឬទ្ធា ហៅ សុខ វ៉ាន់នា លើកទី ១ និងលើកទី ២ ដើម្បីចូលបំភ្លឺលើពាក្យបណ្តឹង របស់ក្រុមយុវជនទាំង ៧នាក់។ ប៉ុន្តែចុងចម្លើយ មិនបានចូលខ្លួនទាំង ២លើក តាមការកំណត់នោះឡើយ។ ហើយពាក្យបណ្តឹងនោះ សមត្ថកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ បើសិនជាភាគីទាំងពីរ មិនអាចដោះស្រាយបញ្ចប់គ្នាបាន នៅចំពោះមុខនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នោះ៕
អត្ថបទ៖ មករា



















-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ