Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ខិតខំបញ្ចៀសមិនឲ្យមានករណី ប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់អំពីការប្ដេជ្ញាចិត្ត ​ខិតខំបញ្ចៀសមិនឲ្យមានករណីប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ-១៩ ដោយធានាថា ព្រះរាជាណាចក្រកម្ពុជានឹងមិនខ្វះវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅ ឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រីនៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដកស្រង់ប្រសាសន៍សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀសមិនឲ្យមានករណី ប្រជាជនស្លាប់ជាបន្តទៀត ដោយសារជំងឺកូវីដ-១៩ ដោយធានាថា ព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ ជូនប្រជាពលរដ្ឋនៅពេល ដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័ន ពាក់ព័ន្ធគ្រប់រាជធានីឥខេត្ត ក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់ សាំងដូសជំរុញជាដូសទី ៣ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង នៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំង ឲ្យបានឆាប់រហ័សនៅតាមទីតាំង ដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញទី ៤ ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅពេលណាដែល ទទួលបាននូវបរិក្ខារប្រព័ន្ធត្រជាក់ សម្រាប់រក្សាទុកវ៉ាក់សាំង បានត្រឹមត្រូវ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម