Connect with us

ព័ត៌មានជាតិ

អាជ្ញាធរអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ជាមួយក្រុមបាតុករអតីតបុគ្គលិកណាហ្គា ទៅយកសំណាករកកូវីដ-១៩  

បានផុស

នៅ

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បានអំពាវនាវឲ្យក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធ ជាមួយក្រុមបាតុករអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ទៅយកសំណាកនៅទីតាំង ដែលបានកំណត់ជូន ស្ថិតនៅកោះពេជ្របន្តទៀត ក្រោយពីរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ជាស្ត្រីមានផ្ទៃពោះម្នាក់។

ក្នុងករណី ដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឲ្យមាន ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះ មានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ឲ្យបានជ្រាបថា នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញ នូវករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ជាស្ត្រីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឲ្យបាតុករទាំងអស់ទៅ យកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ៣ (បី) ថ្ងៃ។

ប៉ុន្តែលោក ជួប ចាន់ណាត តំណាងក្រុមបាតុករ បានសំណូមពរឲ្យក្រុមគ្រូពេទ្យមកយកសំណាក នៅទីតាំងប្រមូលផ្តុំធ្វើ បាតុកម្មជាក់ស្ដែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករនៅតែរឹងរូស មានះ មិនព្រមសហការឲ្យយកសំណាកទៀត។ លើសពីនេះទៀត កាលពីថ្ងៃទី ៣-៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។ ទន្ទឹមនឹងនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សូមអំពាវនាវបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅ យកសំណាកនៅទីតាំង ដែលបានកំណត់ជូន ស្ថិតនៅកោះពេជ្រ បន្តទៀត។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្តុំធ្វើបាតុកម្មនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ ឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឲ្យមានការឆ្លងរាលដាលជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោស ដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតីចូលរួមរបស់ក្រុម បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជាធានាបាននូវការ រស់នៅតាមគន្លងប្រក្រតីភាពថ្មី ធ្វើយ៉ាងណាកុំឲ្យរាជធានីភ្នំពេញ ជួបសោកនាដកម្មដូចព្រឹត្តិ​ការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១ ឡើងវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា៤ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

Sokha Hotels

ព័ត៌មានពេញនិយម