Connect with us

ព័ត៌មានជាតិ

ក្រុម​ការងារ​ចុះជួយ​ឃុំ​ទំនប់​ដាច់ យក​សម្ភារៈ​ថវិកា​ជូន​គ្រួសារ ភ្លើង​ឆេះ​ផ្ទះ និង​គ្រួសារ​គ្រោះថ្នាក់​ចរាចរណ៍

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ នៅ​រសៀល​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​នាំយក​អំណោយ​គ្រឿងឧបភោគ​បរិភោគ សំភារៈ​និង​ថវិកា មួយចំនួន​ផ្តល់ជូន​គ្រួសារ លោកស្រី ស្រល់ សុខ​នី អាយុ ៤៥​ឆ្នាំ រស់​ភូមិ​ជ័យ​និវត្តន៍ ឃុំ ទំនប់​ដាច់ ជា​ស្ត្រី​មេម៉ាយ ដែល​កំពុង​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ និង​លោកស្រី ឌឹ​ប វឿន អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ ទំនប់​ដាច់ គ្រួសារ​គ្រោះថ្នាក់​ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស អញ្ជើញ​ចុះ​សាកសួរ​សុខ​ទុក​នោះ​ក្រុមការងារ​បាន​សម្តែង​មនោសញ្ចេតនា​ការសោកស្តាយ​ជាមួយ លោកស្រី នឹង​គ្រួសារ​ចំពោះ​ការបាត់បង់​ខូចខាត​ផ្ទះ​សម្រែង និង​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ទាំងស្រុង​។ និង​លោកស្រី ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។

ក្នុងនាម​ជា​សេនាធិការ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ ថ្ងៃនេះ​ក្រុមការងារ​ទាំងអស់​ក្រោយ​ទទួលបាន​ព័ត៌មាន​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​និង​ថវិកា រួមមាន អង្ករ ៥០​គីឡូក្រាម មី​ចំនួន ២​កេះ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ២​យួរ និង​ថវិកា​ក្នុង​មួយ​គ្រួសារ​៥០០០០០​រៀល ជា​ការ​រួមចំណែក​ដោះ​ទុក្ខ​លំបាក​ចំពោះមុខ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​ខ្វះ​អាហារ​ទទួលទាន​នោះឡើយ​។

ដោយ​មើល​ឃើ​ញ​ពី​ទុក​លំបាក​នេះ ក្រុមការងារ​បាន​ជួយឧបត្ថម្ភ​ថវិកា ដើម្បី​ជួយ​ទិញ ស័ង្កសី ជាមួយ​ក្រុមការងារ​ចុះ​ជួយ ឃុំ​អាជ្ញាធរ​ស្រុក ដើម្បីអោយ​កងកម្លាំង ក្រុមការងារ ស្រុក ឃុំ យុវជន នឹង​ជួយ​ចាត់ចែង​រៀបចំផ្ទះ ជូន​លោកស្រី​ឡើងវិញ ឆាប់ៗ​ខាងមុខនេះ ផង​ដែរ​៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម