ព័ត៌មានជាតិ
ឆេះផ្ទះមួយខ្នងទាំងកណ្តាលរាត្រីរបួសធ្ងន់ស្រាល៤នាក់
ភ្នំពេញ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគន៍ នៅវេលាម៉ោង ០២និង១០ នាទីទាបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនោះ សង់អំពីថ្មខាងក្រោម ឈើលើទំហំ ទទឹង១២ បណ្តោយ១៥ម៉ែត្រ។ អគ្គិភ័យនេះ បណ្តាលឲ្យខូចខាតសម្ភារផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង និងបណ្តាលឲ្យមនុស្សរងរបួសចំនួន០៤ នាក់ របួសធ្ងន់ចំនួន ០២ នាក់ របួសស្រាលចំនួន ០២ នាក់។
ក្នុងប្រតិបត្តិការកងកម្លាំង អន្តរាគមន៍ពន្លត់ អគ្គិភ័យ បាន ប្រើប្រាស់រថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ ៣០រថយន្ត ស្មើរនឹង ១២០ ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍របស់ក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្តស្មើនឹង ០៨ម៉ែត្រគូប ។ រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៧ គ្រឿងប្រើប្រាស់ទឹកអស់ ០៧ រថយន្ត សើ្មនឹង ២៨ ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ រហូតមកដល់វេលា ម៉ោង ០៣:៣០ នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបគ្រប់គ្រងបានទាំងស្រុង៕ អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ