Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ចង់ប្រែក្លាយតំបន់«ទំនប់រលក»ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

បានផុស

នៅ

ខណៈពេលដែលខេត្តព្រះសីហនុ កំពុងមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែបនោះ ក្រសួងទេសចរណ៍ក៏មានបំណងចង់ប្រែក្លាយតំបន់ទំនប់រលក ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញស្របទៅតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តព្រះសីហនុ ២០២១- ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មកាលពីរសៀលថ្ងៃទី៤កុម្ភៈ លោកសុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខេត្តព្រះសីហនុមានព្រលានយន្តហោះអន្តរជាតិដែលអាចឱ្យយន្តហោះប្រភេទធំអាចចុះចតបាន និងមានឆ្នេរខ្សាច់ និងប្រជុំកោះ ដែលជាសក្តានុពលទេសចរណ៍ដ៏សម្បូរបែប។

លោកបានបន្តថា៖ «ទន្ទឹមនឹងមានសក្តានុពល យើងក៏មានកន្លែងប្រឈមផងដែរ ដូចជាតំបន់ទំនប់រលក ដែលមានសំរាម និងថង់ផ្លាស្ទិកច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ ដូចនេះ យើងចង់ប្រែក្លាយតំបន់ទំនប់រលក ក្លាយជាតំបន់ទេសចរណ៍ទាក់ទាញហើយសេចក្តីព្រាងផែនការអភិវឌ្ឍទេសចរណ៍ នឹងក្លាយជាត្រីវិស័យមួយក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិកូវីដ-១៩»។

លោកបានបន្ថែមទៀតថា តាមរយៈផែនការអភិវឌ្ឍន៍ទេសចរណ៍ ៥ឆ្នាំ (២០២១-២០២៥) នេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរណ៍ កំណើនសេដ្ឋកិច្ចសង្គម ថែរក្សាធនធានធម្មជាតិ និងវប្បធម៌កាន់តែល្អប្រសើរ និងក៏ជាគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលមានសុវត្ថិភាព មានភាពទាក់ទាញ និងប្រកួតប្រជែងកំរិតអន្តរជាតិនាពេលអនាគត។ បើតាមលោកសុខ សុគុណផែនការអភិវឌ្ឍទេសចរណ៍ទទួលបានជោគជ័យ ចាំបាច់ត្រូវមានការគាំទ្រ និងសហការអនុវត្តល្អពីគ្រប់ភាគី។

ចំណែក លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុវិញបានថ្លែងគាំទ្រផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ដែលផែនការនេះទាមទារឲ្យមានការចូលរួមពីមន្ទីរ អង្គភាព ភាគីពាក់ព័ន្ធ វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ។ លោកបានបន្តថា រដ្ឋបាលខេត្ត បេ្តជ្ញាចិត្តជ្រោមជ្រែងផែនការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ ខណៈរាជរដ្ឋាភិបាលកំពុងរៀបចំប្លង់មេ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលខាងមុខ ពិសេស រាជរដ្ឋាភិបាល ក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានខេត្តជាប់សមុទ្រ៤ មានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម