Connect with us

ព័ត៌មានជាតិ

ទស្សនៈសហគ្រិនកម្ពុជាជុំវិញការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ នាពេលថ្មីៗ បណ្ដាសហគ្រិននៅក្នុងស្រុកបានសាទរ ​និងបញ្ចេញទស្សនៈវិជ្ជមាននានាជុំវិញករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់ កម្ពុជាថ្មី លោក លី ប៉េងហេង ជាម្ចាស់សារមន្ទីរ វិមានសុខា ខេត្តសៀមរាប ប្រាប់ថា លោកមានក្ដីរីករាយសាទរចំពោះការបញ្ជាទិញថ្នាំបង្ការកូវីដ-១៩ របស់សម្ដេចនាយកមន្រ្តី​ ហ៊ុន សែន ហើយលោក និងក្រុមគ្រួសារ ក៏បានចូលរួមថវិកាមួយចំនួនជាមួយរដ្ឋាភិបាលផងដែរ។ លោកបន្តថា ប្រសិនបើមិនមានវ៉ាក់សាំងនោះទេ កូវីដ-១៩ នឹងមិនងាយបាត់ទៅវិញ រីឯអាជីវកម្មរបស់លោកក៏មិនអាចដំណើរការបានដែរ។ កន្លងមកតាំងពីមេរោគរាតត្បាតបង្ហាញវត្តមាន ទាំងសារមន្ទីរវិមានសុខា និងហាងកាហ្វេរបស់លោក ពុំអាចបើកទ្វារឡើយ រីឯចំណូលរឹតតែគ្មានតែម្ដង។

លោក លី ប៉េងហេង មានទស្សនៈវិជ្ជមានថា វ៉ាក់សាំងកូវីដ-១៩ នឹងស្ដារបញ្ហាសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាអាចសម្រួលដល់អាជីវកម្មរបស់លោកឲ្យបើកដំណើរការប្រក្រតីម្ដងទៀត។

ដោយឡែក ឧកញ៉ា បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ​បានលើកឡើងនូវការយល់ឃើញជាវិជ្ជមានផងដែរ ពាក់ព័ន្ធការបញ្ជារទិញវ៉ាក់សាំង ប្រាប់មក គេហទំព័រកម្ពុជាថ្មី។

លោកមានប្រសាសន៍ថា “ការបញ្ជាទិញវ៉ាក់សាំងគឺជារឿងល្អ ហើយក៏ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងនាមជាអាណាព្យាបាល។ ករណីនេះមិនមានអ្វីចម្លែកទេ ព្រោះថា រដ្ឋាភិបាលលើពិភលោកក៏បញ្ជារទិញសម្រាប់ពលរដ្ឋរបស់គេ មិនថា ប្រទេសអ្នកមាន ឬអ្នកក្រ រាប់តាំងអាមេរិក អង់គ្លេស សូម្បីប្រទេសក្រីក្របំផុត ក៏ទិញដើម្បីចាក់ជូនប្រជាជនហ្វ្រីដែរ។”

ឧកញ៉ា បណ្ឌិត គឹម ហ៊ាង បន្តថា “ចំពោះប្រទេសយើង រដ្ឋាភិបាលបានបញ្ជារទិញវ៉ាក់សាំង១លានដូស ដែលអាចចាក់ជូនពលរដ្ឋប្រាមាណ ៥០ ម៉ឺននាក់ ហើយគោលដៅគឺ ចាក់ជូនសម្រាប់អ្នកប្រឈមហានិភ័យច្រើន។ ចំពោះគំនិតនេះ ខ្ញុំយល់ថាល្អមែនទែន! ដែលវ៉ាក់សាំងផ្ដល់ជូនដល់គ្រូពេទ្យ គ្រូបង្រៀន ទាហានល។ល។ គឺជារឿងត្រឹមត្រូវមួយ!”

ប្រធានក្រុមហ៊ុន Khmer Real Estate រូបនេះ បន្ថែមទាំងក្ដីសោមនស្សទៀតថា “បើនិយាយពីសេដ្ឋកិច្ចក្រោយទទួលបានវ៉ាក់សាំង ចំពោះខ្ញុំមានភាពងាយស្រួល ព្រោះថាពេលមានអ្នកជំងឺ យើងមិនដឹងត្រូវធ្វើយ៉ាងណាទេ​ តែពេលអស់ កូវីដ យើងមានវិធីទាក់ទងអតិថិជនបានងាយស្រួល។”  “មែនទែនទៅ សេដ្ឋកិច្ចរបស់យើងមានបញ្ហាដោយសារ កូវីដ តែបើចប់កូវីដ យើងគ្រាន់កំណែទម្រង់តិចតួច សេដ្ឋកិច្ចប្រាកដជាដើរឡើងវិញស្រួលមិនខាន ព្រោះប្រទេសរបស់យើង ជាប្រទេសងាយធ្វើវិនិយោគ។”

ឧកញ៉ា​ គឹម ហ៊ាង លើកឡើងជាវិជ្ជមានថា  “ដូច្នេះប្រសិនកូវីដអស់ឆាប់ៗ យើងទន់ភ្លន់បន្តិច រាក់ទាក់បន្តិច វិនិយោគិនបរទេសនឹងចូលមកច្រើន ហេតុនេះយើងមិនបារម្ភរឿងសេដ្ឋកិច្ចទេ ​បារម្ភតែថា ពេលណាចប់កូវីដប៉ុណ្ណោះ។” លោកថា រឿងពិបាកមិនមែនជារឿងសេដ្ឋកិច្ចឡើយ ​តែកូវីដទៅវិញទេ ដែលពិបាកប៉ាន់ស្មាន ដូច្នេះកាលណាវ៉ាក់សាំងមកដល់ សេដ្ឋកិច្ចប្រាកដជាប្រសើរឡើងវិញ៕

អត្ថបទ៖​ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៤ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម