ព័ត៌មានជាតិ
អាជីវករលក់ផលនេសាទ ត្អូញត្អែរលក់មិនដាច់ ក្រោយផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍
អាជីវករប្រមូលទិញផលនេសាទសមុទ្រ តំបន់ទំនប់រលក ក្រុងព្រះសីហនុ បានប្រាប់ឲ្យដឹងថា ស្ថិតក្នុងស្ថានភាពព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍ថ្ងៃទី២៨វិច្ឆិកា ផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ ផលនេសាទពួកគេប្រមូលទិញជាធម្មតាពោល គឺមិនមានការថយចុះនោះទេ ប៉ុន្តែអ្វីដែលពួកគេជួបការលំបាកនោះ គឺផលនេសាទ ដែលប្រមូលទិញបានមិនសូវមានទីផ្សារលក់ចេញ។

អាជីវករ គឹម ជួរ ដែលប្រមូលទិញត្រី និងក្តាមសមុទ្រ ប្រចាំនៅតំបន់ទំនប់រលក បានបញ្ជាក់ឲ្យដឹងថា ផលនេសាទសម្បូរជាធម្មតាតែ ទីផ្សារលក់ចេញថយចុះស្ទើរ ៥០ភាគរយ បើធ្វើការប្រៀបធៀបទៅនឹងមុនថ្ងៃព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍ថ្ងៃទី២៨វិច្ឆិកាផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ អាជីវកររូបនេះ បានបន្តទៀតថា ជារៀងរាល់ថ្ងៃ ខ្លួនអាចទិញផលនេសាទមិនតិចជាង ២ទៅ៣តោន នោះទេ ហើយកន្លងមកផលនេសាទ ដែលទិញបានមិនពិបាករកទីផ្សារលក់ចេញទេ គឺទំនិញភាគច្រើន ត្រូវបានហាងធំៗ នៅក្នុងភ្នំពេញនិងតាមបណ្តាលខេត្តផ្សេងៗ គេកុម្ម៉ង់ទិញអស់ៗនិងមួយចំនួនភ្ញៀវទេសចរចូលមកទិញដល់កន្លែងតែម្តង ពោលគឺលក់ដាច់អាចរកប្រាក់ចំណូលបានគួរសម។



ប៉ុន្តែសម្រាប់ក្នុងរយៈពេលខែវិច្ឆិកាឆ្នាំ២០២០នេះ ផលនេសាទ ដែលប្រមូលទិញបានជួបផលលំបាកច្រើន ដោយសារមិនសូវមានទីផ្សារបញ្ជោរទិញដូចមុន ហើយភ្ញៀវទេសចរ ដែលតែងតែធ្លាប់ចេញចូលមកដល់កន្លែងទិញក្តាមឬត្រីជាហូរហែនោះ ឥឡូវមិនសូវមានទេ។ ដូចនេះផលនេសាទ ដែលប្រមូលទិញបាន ទម្រាំលក់ចេញវិញ អស់ត្រូវចំណាយពេល១ទៅ២ថ្ងៃ ទើបលក់អស់ និងមិនបានថ្លៃដូចមុនទេ។
ដោយឡែក សម្រាប់អ្នកលក់ត្រីសមុទ្រ ភាព រីតា វិញក៏បានលើកឡើងផងដែរថា អាហារសមុទ្រ នៅតែសម្បូរ ព្រោះប្រជានេសាទមិនបានផ្អាកចេញទៅនេសាទ ដោយសារជំងឺឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកាឬព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកាផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ ដោយនៅនេសាទជាធម្មតា ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺផលនេសាទ ដែលប្រមូលទិញបានពិបាកលក់ចេញវិញណាស់ មិនសូវមានអ្នកទិញដូចមុនទេ ហើយសម្រាប់ភ្ញៀវនៅតាមបណ្តាលខេត្តផ្សេងៗ ក៏មិនកុម្ម៉ង់ទិញដូចមុននិងមិនមានភ្ញៀវទេសចរមកលេង គឺផលនេសាទដែលប្រមូលទិញបានភាគច្រើន លក់តាមទីផ្សារ ក្នុងខេត្តព្រះសីហនុប៉ុណ្ណោះ រីឯប្រាក់ចំណូលដែលទទួលបានប្រចាំថ្ងៃ ថយចុះ៥០ទៅ៦០ភាគរយ ដោយសារតែលក់មិនសូវដាច់ និងមិនបានថ្លៃ ដូចគ្រាមុន។



គួរបញ្ជាក់ផងដែរថា បើតាមការប្រាប់ឲ្យដឹងពីសំណាក់ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានបញ្ជាក់ថា ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន មានទូកដែលប្រកបរបរនេសាទស្របច្បាប់សរុបមានចំនួន ២៥២៤ គ្រឿង ក្នុងនោះមានប្រភេទទូកអូសចំនួន ៨៥៤ គ្រឿង ជាប្រភេទទូក ដែលមានកម្លាំងសេះធំក្រៅពីនេះ គឺមានទូកប្រភេទ មងបណ្ដែត មងបង្គា មងត្រី ទូកលប ទូកសន្ទូចជាដើម៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី