ព័ត៌មានជាតិ
មិនត្រឹមតែនៅក្រុងដូនកែវទេ ករណីចាក់ដីលុបបឹងអូរតុំ នៅស្រុកទ្រាំងក៏មានការចាក់លុបរំលោភដែរ
ផ្ទៃបឹងអូរតុំមួយផ្នែកជាច្រើនហិចតា ស្ថិតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានអ្នកមានលុយចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធដោយមិនរអានឹងច្បាប់ សង្ស័យមានភ្លើងខៀវពីអាជ្ញាធរ។
សម្រាប់ខេត្តតាកែវ នៅតែមានអ្នកចាក់ដីរំលោភយកដីបឹងធម្មជាតិ បើទោះបីប្រមុខរាជរដ្ឋាភិបាលលោកបានធ្វើការប្រមានខ្លាំងៗនិងបានចាប់ខ្លួនអ្នកពាក់ព័ន្ធដែលរំលោភយកដីព្រៃលិចទឹក រំលោភយកដីបឹងធម្មជាតិជាបន្តបន្ទាប់នៅចុងឆ្នាំ២០២១កន្លងទៅនេះ ជាក់ស្តែងទីតាំងដីបឹងអូរតុំ ស្ថិតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដែលជាបឹងធម្មជាតិតាំងពីយូរ ត្រូវបានអ្នកមានលុយ មានអំណាចឃើញផលចំណេញលុយលើកគោក បានឃុបឃិតតាមខ្សែបណ្តោយធ្វើសកម្មភាពចាក់ដីលុបយកដីបឹងរបស់រដ្ឋសាងសង់សំណង់រឹង។
តាមប្រជាពលរដ្ឋរស់នៅតំបន់បឹងតុំ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ដីបឹងតុំជាច្រើនហិចតា ត្រូវបានអ្នកមានលុយចាក់ដីវាទីយកធ្វើជាកម្មសិទ្ធ បន្លំប្រែក្លាយដីអាស្រ័យផលទៅជាដីលំនៅស្ថានទាំងបំពាន់។ ពួកគាត់បន្តថា អ្នកដែលចាក់ដីលុបយកបឹងតុំនេះបាន មិនមែនប្រជាពលរដ្ឋធម្មតាធ្វើបាននោះទេ ភាគច្រើនគឺអ្នកមានអំណាច អ្នកមានលុយ ឬមានខ្សែបណ្តោយជាមួយអាជ្ញាធរ ទើបអាចចាក់លុបយកដីបឹងធម្មជាតិនេះដោយរលូនបាន។
ជុំវិញការចាក់ដីរំលោភយកបឹងអូរតុំនៅចំណុចខាងលើ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា គាត់មិនបានដឹងថា មានគេចាក់ដីរំលោភយកផ្ទៃបឹងតុំនេះទេ។
លោកអភិបាលស្រុកបញ្ជាក់ថា ករណីចាក់ដីនៅចំណុចខាងលើមានឈ្មោះ ណី ចាន់ដេត បានមកសុំច្បាប់ចាក់ដីត្រឹមដីកម្មសិទ្ធរបស់គាត់ដើម្បីធ្វើឡឥដ្ឋ ហើយបើគាត់ចាក់ហួសដីគាត់ចូលដីផ្ទៃបឹងតុំនោះ គាត់មិនដឹងថាគាត់បានរត់ការច្បាប់ដល់ណាទេ។
លោក ណី ចាន់ដេត ដែលជាអ្នកចាក់ដីចូលផ្ទៃបឹងអូរតុំ នៅចំណុចភូមិកន្ទួត ឃុំស្រង៉ៃ ស្រុកទ្រាំង ខេត្តតាកែវ កម្ពុជាថ្មីនៅមិនទាន់ទាក់ទងសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២៕
អត្ថបទ៖ វីរៈ
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច