ព័ត៌មានជាតិ
រដ្ឋាករទឹកបង្ហាញវិធីសាស្ត្រ១១ចំណុចដល់ពលរដ្ឋឱ្យចេះសន្សំសំចៃទឹកស្អាតនៅរដូវប្រាំង
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្ហាញនូវវិធីសាស្ត្រចំនួន១១ចំណុចដល់ប្រជាពលរដ្ឋឱ្យចេះសន្សំសំចៃទឹកស្អាតនៅរដូវប្រាំង ដើម្បីចែករំលែកទឹកទៅដល់ប្រជាពលរដ្ឋផ្សេងទៀតនៅតំបន់ជាយក្រុងដែលមានសម្ពាធទឹកទាបបានទឹកស្អាតប្រើប្រាស់ផងដែរ។

បើតាមរដ្ឋាករទឹកបានឱ្យដឹងថា វិធីសាស្ត្រ១១ចំណុចនោះ រួមមានទី១. ពេលដុសធ្មេញដោយប្រើកែវទឹក ទី២.ត្រូវបិទវ៉ានទឹកនៅពេលដុសសាប៊ូសម្អាតខ្លួន ទី៣.ប្រើចានដែកតូចល្មមសម្រាប់លាងចានឆ្នាំង ទី៤.កាត់បន្ថយការប្រើប្រាស់ទឹកស្អាតក្នុងការលាងសម្អាតផ្លូវថ្នល់ ទី៥.កាត់បន្ថយការប្រើប្រាស់ទឹកក្នុងការលាងសំអាតឡានឬម៉ូតូ ទី៦.ប្រើរ៉ូមីនេចុចឬសេនស័រជួយកាត់បន្ថយការប្រើប្រាស់ទឹក ទី៧.លាងបន្លែផ្លែឈើក្នុងចានដែកតូចល្មម ទី៨.ដាក់ខោអាវក្នុងម៉ាស៊ីនបោកគក់ឲ្យគ្រប់គីឡូកំណត់នៅពេលបោកម្ដងៗ ទី៩.ប្រើប្រាស់បង្គន់មានប៊ូតុងចុចពីរដែលអាចចុចប្រើទឹកពាក់កណ្ដាលនិងទាំងអស់ទី១០.ត្រួតពិនិត្យប្រព័ន្ធទុយោទឹកទាំងក្នុងនិងក្រៅផ្ទះជាប្រចាំចៀសវាងការលេចធ្លាយនិងទី១១ស្រោចដំណាំឬផ្កាដោយប្រើប្រាស់ទឹកសល់ពីការលាងបន្លែផ្លែឈើ លាងចាននិងការបោកគក់។

រដ្ឋាករទឹកសូមអតិថិជនដែលរស់នៅក្នុងតំបន់មានសម្ពាធទឹកគ្រប់គ្រាន់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលមេត្តាជួយសន្សំសំចៃទឹកដោយកាត់បន្ថយការប្រើប្រាស់វិធានការ១១ចំណុចខាងលើ ដើម្បីចែករំលែកទឹកទៅកាន់ប្រជាពលរដ្ឋនៅតំបន់ជាយរាជធានីដែលសម្ពាធទឹកទាបបានប្រើប្រាស់ផងដែរ។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលនារដូវប្រាំងឆ្នាំ២០២២នេះ មានការខ្វះទឹកស្អាតប្រើប្រាស់ច្រើនដោយសាររដ្ឋាករទឹកនៅមិនទាន់អាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ព្រោះតែកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត។ ជាក់ស្តែងរដ្ឋាករទឹកផលិតទឹកស្អាតបានជាមធ្យម៦សែនម៉ែត្រគុបក្នុង១ថ្ងៃ ពីរោងចក្រផលិតទឹកស្អាតចំនួន៤ទីតាំងខណៈ តម្រូវការទឹកប្រើប្រាស់ជាក់ស្ដែងប្រមាណជា៨សែនម៉ែត្រគុបក្នុង១ថ្ងៃ។

យ៉ាងណាក៏ដោយរដ្ឋាករទឹកបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ខាងមុខនេះតទៅ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពិសេសអ្នករស់នៅជាយក្រុងនឹងលែងព្រួយបារម្ភពីការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតហើយ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតនៅបាក់ខែងសាងសង់រួចរាល់ដោយអាចផលិតទឹកស្អាតបានក្នុង១ថ្ងៃប្រមាណ៤សែនម៉ែត្រគុបដែលធ្វើឱ្យរដ្ឋាករទឹកអាចមានសមត្ថភាពផ្គង់ផ្គង់ទឹកស្អាតក្នុង១ថ្ងៃបានប្រមាណ១លានម៉ែត្រគុប៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ