Connect with us

ព័ត៌មានជាតិ

ក្រសួងគ្រោងបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ថ្ម និងស្មូនដីលើក​កម្ពស់ផលិតផលខ្មែរ​

បានផុស

នៅ

​ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ជំរុញ​អភិវឌ្ឍន៍​តាម​វិស័យសម្រាប់​វិស័យ​ចម្លាក់​ប្រាក់​-​ស្ពាន់​ខេត្តកណ្តាល ស្មូន​ដី​ខេត្តកំពង់ឆ្នាំង និង​ចម្លាក់​ថ្ម​ខេត្តពោធិ៍សាត់​ ដើម្បី​ទាក់ទាញ​ទេសចរណ៍ អភិរក្ស​វប្បធម៌ ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​កេរ្តិ៍ដំណែល​នៃ​ផលិតផល​ខ្មែរ​ទៅ​ឆាក​អន្តរជាតិ​។ គម្រោង​បង្កើត​នេះ​ត្រូវបាន​លើក​យកមក​ពិនិត្យ និង​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុងមួយ​កាលពី​ថ្ងៃទី​០៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះលោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​ការ​បង្កើត​មជ្ឈមណ្ឌល​ជំរុញ​អភិ​វឌ្ឍន៍​តាម​វិស័យ​ដោយសារ​មជ្ឈមណ្ឌល​ទាំងនេះ​នឹងចូលរួម​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​អភិវឌ្ឍន៍ និង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម ទាក់ទាញ​ទេសចរណ៍អភិរក្ស​វប្បធម៌ ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​កេរ្តិ៍ដំណែល​នៃ​ផលិតផលនិង​ភូមិសាស្ត្រ បង្កើន​ឱកាស​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​បន្ថែម​។​

លោក រាជ រ៉ា បាន​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​នៅតែ​បន្ត​គាំទ្រ​ចំពោះ​ការងារ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ និង​ថែរក្សា​អត្តសញ្ញាណ​ខ្មែរដោយ​បច្ចុប្បន្ន​ក្រសួង​បាននិងកំពុង​រៀបចំ​គោលនយោបាយ​ និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​សក្តានុពលរ​ប​ស់កម្ពុ​ជា ការ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មការធ្វើប្រតិភូកម្ម​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិក៏ដូចជា​ការបន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ទាំង​ថ្នាក់​តំបន់​និង​ទ្វេភាគី ជាដើម​។​

គួរបញ្ជាក់​អង្គប្រជុំ​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុលផុសនិង​បាន​ឯកភាព​លើ​ផែនការ​ការងារ​ពាក់ព័ន្ធ​នឹង​ការចុះពិនិត្យ​ទីតាំង​ជាក់ស្តែងការបង្កើត​សមាគម​តាម​វិស័យ​នីមួយៗ​ ក៏ដូចជា​ការលើក​តម្កើង​កេរ្តិ៍ឈ្មោះ​ផលិតផល​ជាតិ តាមរយៈ​ការចុះបញ្ជី​ម៉ាក ជាដើម​។​

លើសពីនេះ អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ដែល​វិស័យ​ទាំងនេះ​កំពុង​ជួបប្រទះជាពិសេស​បញ្ហា​ប្រឈម​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​វិស័យ​ទាំងនេះ​បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដូចជា​បញ្ហា​ទីផ្សារ​ដោយសារ​មិនមាន​ការបញ្ជាទិញភាពរអាក់រអួល​នៃ​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ ក៏ដូចជា​ការបាត់បង់​កម្លាំង​ពលកម្ម​ជំនាញជាដើម ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​ជិតស្និទ្ធ​ពី​ក្រសួង ស្ថាប័ន​និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ៥ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម