ព័ត៌មានជាតិ
ក្រៅពីប្រាសាទអង្គរវត្ត ខេត្តសៀមរាបមានតំបន់ទេសចរណ៍១៤កន្លែងផ្សេងទៀតក្នុងស្រុកចំនួន៧
នេះបើតាមការអះអាងរបស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា តំបន់ទេសចរណ៍ ក្រៅពីប្រាសាទអង្គរវត្តនៅមានចំនួន១៤កន្លែងផ្សេងទៀត នៅក្នុងសហគមន៍ទេសចរណ៍ ក្នុងស្រុកចំនួន៧ និងក្រុងក្នុងខេត្តសៀមរាប ។

លោកប្រធានមន្ទីរទេសចរក៏បានបញ្ចាក់ទៀតថា ស្រុក និងក្រុងទាំង៧ដែលមានសហគមន៍ទេសចរណ៍ គឺស្រុកសូទ្រនិគម ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកវ៉ារិន ស្រុកបន្ទាយស្រី និងក្រុងសៀមរាប នេះជាស្រុក ក្រុង ដែលមាន សហគមន៍ទេសចរណ៍ ក្រៅពីប្រាសាទអង្គរវត្ត។ ក្នុងនោះមានសហគមន៍ទេសចរណ៍ធម៌ជាតិកំពង់ឃ្លាំងសហគមន៍វប្បធម៌ធម្មជាតិខ្នារពោធ៍ សហគមន៍ធម្មជាតិកំពង់ភ្លុក សហគមន៍ ធម្មជាតិមេជ្រៃ សហគមន៍ចុងឃ្នៀស សហគមន៍បឹងពារាំង សហគមន៍ភូមិធម្មជាតិរុនតាឯក ព្រៃសហគមន៍ចង្ក្រានរយ សហគមន៍ទេសចរណ៍ត្រាវកុដ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិត្បែង សហគមន៍អេកូទេសចរណ៍ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី និងសហគមន៍ទេសចរណ៍ចាន់សរជើង។ ហើយសហគមន៍ទេសចរណ៍ទាំងនេះ គឺមានភ្ញៀវទេសចរណ៍ក្រៅស្រុកនិងក្នុងស្រុកបានទៅកម្សាន្តនៅរមណីដ្ឋានជារៀងរាល់សប្តាហ៍ផងដែរ។

បើតាមក្រសួងទេសចរណ៍ មន្ទីរជំនាញត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរីដ១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ