Connect with us

ព័ត៌មានជាតិ

​រាជរដ្ឋាភិបាល តែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិ​សេរីភាពបងប្អូនខ្មែរអ៊ិស្លាមទូទាំងប្រទេស

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិ​សេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ិស្លាមគ្រប់ទិសទីនៅទូទាំងប្រទេស រួមទាំងសិទ្ធិសេរី​ភាព​ជំនឿ​សាស​នា និងនយោបាយជាដើម មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍អ្វីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយើងជ្រក​ក្រោម​ដើម​ឈើ​ណា ត្រូវយកអាសារដើមឈើនោះ ហើយមិនត្រូវភ្លេចគុណអ្នកដែលបានជួយយើង​នោះ​ទេ។ ទាំងនេះគឺជាការលើកឡើងរបស់លោក ជា ខេមា ប្រ​ធា​នក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ក្នុងខណៈយកអំណោយទៅចែកជូន​ដល់​ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ដើម្បីចូលបួសនៅចុងខែមេសាខាងមុខនេះនេះ នៅវិហារក្នុងភូមិឌួង សង្កា​ត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ជា ខេមា បានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាបានរស់នៅសុខ​ដុមរម្យនាមក​ដល់ពេលនេះ គឺដោយសារយើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ បើយើងគិត​កាលពីជាង៤០ឆ្នាំមុន យើងស្ថិតក្នុងភ្លើងសង្រ្គាម មិនថាប្រជាជនខ្មែរ ឬបងប្អូនខ្មែរអ៊ិស្លាម គឺរស់នៅដោយភាពភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព គឺត្រូវបានកាប់សម្លាប់យ៉ាង​ព្រៃផ្សៃពី​របបបនប្រល័យពូជសាសន៍ ប៉ុល ពត។ តែដោយមានគណបក្សប្រជាជនកម្ពុជា និងនយោ​បា​យ​ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងបង្រួបបង្រួមជាតិ ឱ្យប្រជាពល​រដ្ឋបានរស់រានមានជីវិតឡើងវិញរហូតមកដល់បច្ចុប្បន្ន គឺរក្សាបានសុខសន្តិភាព ការអភិវឌ្ឍ​ន៍រីកចម្រើនគួរជាទីមោទនៈ។ ដូចនេះយើងទាំងអស់ត្រូវបន្តថែរក្សាឱ្យខានតែបាន នូវសុខ​សន្តិ​ភាពនេះ គឺយើងរស់នៅទាំងអស់គ្នាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងជំនឿ​សាស​នា រស់នៅដោយស្មើភាព មានសិទ្ធិសេរីភាព មិនថាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬបងប្អូនខ្មែរអ៊ិស្លាម​ឡើយ។

លោកបញ្ជាក់ថា បើទោះជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែរាជរដ្ឋាភិបាលកម្ពុជា ជា​រៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិ​សេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ិ​ស្លាម​គ្រប់​ទិសទី នៅទូទាំងប្រទេស រួមទាំងសិទ្ធិសេរី​ភាព​ជំនឿ​សាស​នា និងនយោបាយជាដើម មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍អ្វីឡើយ។ បើអ្នកណាភ្លេចគុណ អ្នកដែល​ជួយយើងនោះ គឺនឹងមានបាបកម្ម។

គួរបញ្ជាក់ថា អំណោយដែលយកទៅចែកជូននោះរួមមាន៖ ១. អង្ករ ៥០ គីឡូក្រាម ចំនួន ១០ ប៉ាវ ២. ទឹកដោះគោខាប់ ចំនួន ២ កេសធំ ៣. ត្រីខកំប៉ុង ចំនួន ១ កេសធំ ៤. មីខ្លាឃ្មុំ ចំនួន ៥ កេសតូច ៥. ស្ករស ចំនួន ១០០ គីឡូក្រាម ៦. ជែល ចំនួន ១ កេសធំ ៧. ម៉ាស ចំនួន ៦ ប្រអប់ និង៨. ថ្នាំពេទ្យមួយចំនួនទៀត៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម