ព័ត៌មានជាតិ
៤៨ ថ្ងៃ ផ្លូវកាត់ថ្មីពីបូកគោ មកផ្លូវជាតិលេខ ៤ សម្រេចសាងសង់បានជាង ៦ គីឡូម៉ែត្រ
រហូតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោមកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ អនុវត្តបាន ៤៥ ថ្ងៃ និងសម្រេចបាន ៦,៥គ.មហើយ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។
ផ្លូវកៅស៊ូដែលសាងសង់ថ្មីប្រវែងជាង ២០ គីឡូម៉ែត្រ ក្រោមទុនវិនិយោគរបស់អ្នកឧកញ៉ាសុខ គង់ និងអ្នកឧកញ៉ាម៉ុង ឫទ្ធី។
មុខព្រួញអ្នកឧកញ៉ាសុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១គ.ម។ នេះជាការសម្រួលដល់ការធើ្វដំណើរនិងការគាំទ្រដល់ការវិនិយោគ។
គម្រោងស្ថាបនាផ្លូវថ្មីប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីបូកគោ មកផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងការសម្របសម្រួលរបស់រដ្ឋមន្រ្តីក្រសួងដែនដី។
បើតាមលោករដ្ឋមន្រ្តី ឧទ្យានជាតិបូកគោ រងការខូចខាតនិងខាតបង់ពេលវេលារាប់រយឆ្នាំដោយសារសង្គ្រាម។ ក្រោយប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន សមិទ្ធផលថ្មីផ្លូវចាក់ក្រាលកៅស៊ូ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នកឧកញ៉ាម៉ុង ឫទ្ធី នឹងលេចរូបរាងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡេីយ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា