Connect with us

ព័ត៌មានជាតិ

គិតត្រឹមម៉ោង ៦ ល្ងាចនេះ រកឃើញក្រុមបាតុករណាហ្គាវើលដ៏ វិជ្ជមានកូវីដ ២៩ នាក់បន្ថែមទៀត

បានផុស

នៅ

​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA នៅ​ថ្ងៃទី​ ០៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​នេះ គិត​ត្រឹម​ម៉ោង​ ១៨:៤៥​ នាទី​ បានធ្វើ​តេស្ត​យក​សំណាក ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​-១៩ លើ​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​ចំនួន​ ២៩​ នាក់​បន្ថែមទៀត ហើយ​ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក វិជ្ជមាន​កូ​វីដ​-១៩​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ០៧ ​ថ្ងៃ ទៅតាម​ការណែនាំ​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ មន្ទីរ​សុខាភិបាល​នៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មានជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យបាន​ជ្រាបថា​នៅ​ថ្ងៃទី​ ០៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ TYDA​ បានធ្វើ​តេស្ត​យក​សំណាក ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​-១៩ លើ​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​។ ​ជា​លទ្ធផល​គិត​ត្រឹម​ម៉ោង ​១៨:៤៥​ នាទី​នៅ​ល្ងាច​ថ្ងៃ ដដែល​នេះ​មាន​បាតុករ​ចំនួន ​២៩ ​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​ថា​ មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​វិជ្ជមាន​។​

មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ណែនាំ​ក្រុមបាតុករ​ទាំងអស់​ ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកវិជ្ជមាន​កូ​វីដ​-១៩ ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ០៧ ​ថ្ងៃ ដោយ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​តាម​វិធាន​សុខាភិបាល​។ បន្ទាប់ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចប់ ​ត្រូវយក​សំណាក​នៅ​តាម​កន្លែង​ដែល​បានកំណត់ និង​រាយការណ៍​អំពី​លទ្ធផល​មក​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​ជា​កំហិត​។

ទន្ទឹមនឹងនេះ​ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ស្នើ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោលជាមួយ​ក្រុមបាតុករ​ព្រមទាំង​ បងប្អូន​បាតុករ​ដែល​មិនទាន់បាន​យក​សំណាក​វិភាគ​មេរោគ​កូ​វីដ​-១៩ ត្រូវ​ទៅធ្វើ​តេស្ត រក​មេរោគ​តាម​កន្លែង​កំណត់​នៅ​រាជធានី​ភ្នំពេញ​។

ទទួលបាន​សេចក្ដីជូនដំណឹង​នេះ សូម​សាធារណជន អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​បងប្អូន​បាតុករ ទាំងអស់ ជ្រាប​ជា​ព័ត៌មាន​។​

គួរ​បញ្ជាក់ថា​៖ អ្នកសង្កេតការណ៍តំណាងបាតុករ ត្រូវបានអនុញ្ញាតឲ្យចូលពិនិត្យដំណើរការយក សំណាក​នេះ តាមការស្នើសុំ ជាមួយនឹង​ការប្រើប្រាស់​ឯកសណ្ឋាន​ការពារ​កូ​វីដ​-១៩​ ដូច​ក្រុមគ្រូពេទ្យ​យក​សំណាក​នេះ​ផងដែរ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម