ព័ត៌មានជាតិ
ម៉ាស់អាចប្រើឡើងវិញបានច្រើនដង នឹងចែកដល់កម្មករតាមរោងចក្រ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថា GMAC នឹងចែកម៉ាស់អាចប្រើឡើងវិញបានច្រើនដងដល់កម្មករតាមរោងចក្រសហគ្រាស ដែលជាសមាជិករបស់ខ្លួនដោយកម្មករម្នាក់ទទួលបានម៉ាសចំនួន៩។
តាមរយៈទំព័រហ្វេប៊ុកសមាគមរោងចក្រកាត់ដេរ សមាគមទទួលបានជោគជ័យក្នុងការស្នើសុំការបរិច្ចាគម៉ាសពីក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ម៉ាក Uniqlo ពីប្រទេសជប៉ុន ហើយម៉ាសនេះអាចប្រើឡើងវិញបានច្រើនដង។

សមាគមបានបន្តថា ការបរិច្ចាគម៉ាស់នេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនិងក្រុមហ៊ុនម៉ាក Uniqlo ដើម្បីជួយឧស្សាហកម្មកាត់ដេតកម្ពុជាក្នុងការដោះស្រាយបញ្ហាកូវីដ ១៩។
សមាគមបានបន្តទៀតថា « យើងនឹងចែកម៉ាសចំនួន ៩ ទៅកម្មករម្នាក់ៗហើយសូមសមាជិកទាំងអស់មកយកម៉ាសពីសមាគមចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ដើម្បីជួយចែកទៅកម្មកររបស់លោក លោកស្រី»។
សមាគមបានណែនាំឱ្យរោងចក្រសហគ្រាស ដែលជាសមាជិកទាក់ទងអ្នកស្រី ហ៊ិន សុភាព តាមរយៈលេខទូរស័ព្ទ 015888158 ឬអ្នកស្រី គង់ ច័ន្ទម៉ារ៉ាឌី តាមរយៈលេខទូរស័ព្ទ 016 835 835 ដើម្បីបញ្ជាក់អំពីចំនួនម៉ាសដែលរោងចក្ររបស់លោក លោកស្រីត្រូវការ និងកាលបរិច្ឆេទមកយកម៉ាស។
កញ្ញា អូនចាន់ឌី កម្មកររោងចក្រនៅម្តុំព្រៃទា នៅសង្កាត់ចោមចៅ៣រាជធានីភ្នំពេញ បានឱ្យដឹងថា ខាងរោងចក្របានចែកម៉ាស់ក្នុង១ថ្ងៃចំនួន ១ ដល់កម្មករសម្រាប់ពាក់ទៅធ្វើការ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងរោងចក្រ។
កញ្ញាបានបន្តថា កម្មករទាំងអស់ត្រូវពាក់ម៉ាសពេលចូលធ្វើការ លើកលែងតែពេលសម្រាកបរិភោគអាហារប៉ុណ្ណោះ ប៉ុន្តែត្រូវអង្គុយរក្សាគម្លាតពីគ្នា។ កញ្ញាមើលឃើញថា កម្មកររោងចក្រមានការអនុវត្តវិធានការសុខាភិបាលបានល្អប្រសើរដូចជាពាក់ម៉ាស រក្សាគម្លាតពេលបរិភោគអាហារនិងពេលចេញពីកន្លែងធ្វើការជាដើម។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែធ្វើការណែនាំដល់រោងចក្រសហគ្រាសនានាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលដូចជា ពាក់ម៉ាស លាងសំអាតដៃញឹកញាប់ រក្សាគម្លាត សុវត្តិភាពដើម្បីកុំឱ្យមានការឆ្លងរាលាដាល់ជំងឺកូវីដ១៩ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មីប្រភេទ អូមីក្រុងចូលក្នុងរោងចក្រដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការច្រវ៉ាក់ផលិតកម្មនិងការនាំចេញទៅក្រៅប្រទេស៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង