ព័ត៌មានជាតិ
ឯកឧត្តម ជា សុផារ៉ា ពីអភិបាលក្រុងភ្នំពេញក្លាយជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី
ឯកឧត្តម ជា សុផារ៉ា ជាមន្រ្តីលេចធ្លោមួយរូបក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋចាប់ផ្តើមស្គាល់មន្រ្តីរូបនេះ ក្នុងពេលលោកកាន់តំណែងជាអភិបាលក្រុងភ្នំពេញកាលពីជាង ២០ ឆ្នាំមុន ដែលបានសាងភាពលេចធ្លោតាមរយៈស្នាដៃអភិវឌ្ឍទីក្រុង និងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ក្រោយបញ្ចប់តួនាទីជាអភិបាលក្រុងភ្នំពេញ លោកបានផ្លាស់ប្តូរតួនាទីជាបន្តបន្ទាប់ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជបនបទ និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/272240785_472590270905443_2261298863567593984_n-1024x682.jpg)
កុមារភាព
ឯកឧត្តម ជា សុផារ៉ា បានចាប់កំណើតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៥៣ នៅភូមិរការខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ក្រោយពីបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបត្រភាគ ២ នៅឆ្នាំ១៩៧៤ នៅវិទ្យាល័យ ១៨ មីនា លោកបានចុះឈ្មោះចូលរៀន នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងទន្តសាស្ត្រ។
នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តម និង លោកជំទាវ ត្រូវបានជម្លៀសឱ្យទៅរស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឯកឧត្តមបានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើន ដូចជាវគ្គសិក្សានយោបាយជំនាន់ទី១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយបច្ចេកទេស សាលារដ្ឋបាលនីតិសាស្ត្រជំនាន់ទី២ វគ្គសិក្សាទ្រឹស្ដីនយោបាយ ជំនាន់ទី៤ នៅសាលាង្វៀងអាយគួក ទី៧ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
បទពិសោធន៍ការងារ
ឯកឧត្តម បានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៧៩ និងបានកាន់តំណែងក្នុងរដ្ឋបាលដែនដី និងតំណែងនយោបាយដូចខាងក្រោម៖
-អនុប្រធានតំបន់ ៤ ក្រុងភ្នំពេញ (១៩៧៩ – ១៩៨១)
– អនុប្រធានគណៈកម្មការប្រជាជនសង្កាត់លេខ៤ ក្រុងភ្នំពេញ (១៩៨១ – ១៩៨៥)
– ប្រធានគណៈកម្មាធិការប្រជាជនខណ្ឌទួលគោក (១៩៨៥ – ១៩៨៨)
-អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ (១៩៨៨-១៩៩៣)
-អភិបាលរងរាជធានីភ្នំពេញ (១៩៩៣ – ១៩៩៥)
-អភិបាលរងទី១ រាជធានីភ្នំពេញ (១៩៩៥ – ១៩៩៩)
-ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី១ រាជធានីភ្នំពេញ (១៩៩៩)
-ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានីភ្នំពេញ (១៩៩៩ – ២០០៣)
-ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសហភាពមីយ៉ាន់ម៉ា (២០០៣)
-ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (២០០៣ – ២០០៤)
– រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២០០៤ – ២០០៨)
– រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ (២០០៨ – ខែមេសា ២០១៦)
– ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ខែមេសា ២០១៦ ខែកញ្ញា ២០១៨)
– ឧនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងជាសមាជិករដ្ឋសភា (ខែកញ្ញា ២០១៨ – បច្ចុប្បន្ន)។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/1-138.jpg)
ឯកឧត្តមមានឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ១ (ឆ្នាំ ២០០៨ ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងបានទទួលគ្រឿងឥស្សរិយយសជាតូបការ (ឆ្នាំ២០១៣)។
ឯកឧត្តម ជា សុផារ៉ា បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៨៤ និងបានជាប់ឆ្នោតជាសមាជិកគណៈម្មាធិការគណបក្សប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទួទាំងប្រទេសរបស់គណបក្សនៅថ្ងៃទី ២១ – ២៧ ខែមករា ឆ្នាំ១៩៩៧។
ពីឆ្នាំ ១៩៨៤ ដល់ ២០០៣ ឯកឧត្តមបានបំពេញការងារនិងសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ។ នៅឆ្នាំ២០០៤ ឯកឧត្តម ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាអនុប្រធានទី១ ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម និងទទួលភារកិច្ចបន្ថែមជាបន្តបន្ទាប់ ជាប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ (ឆ្នាំ២០០៤) ស្រុកមេមត់ (ឆ្នាំ២០០៦) ស្រុកត្បូងឃ្មុំ (ឆ្នាំ២០០៦) និង ក្រុងសួង (ឆ្នាំ២០០៩)។
នៅឆ្នាំ២០០៨ ក្រោយពីឯកឧត្តម ជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រើសរើសចូលក្នុងគណៈរដ្ឋមន្ត្រីនីតីកាលទី៤ នៃរដ្ឋសភា និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ គណៈអចិន្ត្រៃយ៍ គណៈកម្មការកណ្តាលក៏បានផ្ទេរភារកិច្ចឯកឧត្តមពីអនុប្រធានគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មកជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/68896372_738856649903218_3477405427799425024_n.jpg)
នៅឆ្នាំ២០១៣ ឯកឧត្តមបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមជាថ្មី និងត្រូវបានតែងតាំងបន្តជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។ នៅខែមេសា ឆ្នាំ២០១៦ ឯកឧត្ដមត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ច និងតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួង។ នៅឆ្នាំ ២០១៨ ឯកឧត្តមបានជាប់ឆ្នោត ជាតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តនិងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្ដមត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី ៤១ អាណត្តិទី ៥ បោះឆ្នោតជ្រើសតាំងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។
ចំណង់ចំណូលចិត្តលើវិស័យកីឡា
ឯកឧត្តមឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលចិត្តលេងកីឡាប៉េតង់ និងកីឡាវាយកូនហ្គោល។
ក្រុមគ្រួសារគ្រួសារ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ តាន់ ម៉ាលី និងមានបុត្រាបុត្រី ៤ នាក់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?