Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ មានភូមិប្រមាណ ៩៨ ភាគរយទទួលបានអគ្គិសនីប្រើប្រាស់

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងថា បច្ចុប្បន្នមានភូមិប្រមាណ ៩៨ ភាគរយនៅទូទាំងប្រទេសដែលទទួលបានអគ្គិសនីប្រើប្រាស់ ដែលទាមទារឱ្យអាជ្ញាធរខិតខំជំរុញការតបណ្ដាញអគ្គិសនីដល់គ្រប់ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រពីរង្វង់មូលខ្លាស្ទុះ ទៅភូមិរមាត ខេត្តក្រចេះនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ភូមិនៅសល់ប្រមាណ ២ ភាគរយទៀតដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នោះគឺប្រជាពលរដ្ឋរស់នៅបណ្ដាខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។

សម្ដេចតេជោបានជំរុញមន្ត្រីជំនាញខិតខំតបណ្ដាញអគ្គិសនីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់នៅគ្រប់ភូមិទាំងអស់ទូទាំងប្រទេសនាពេលឆាប់ៗខាងមុខនេះ។

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ធ្លាប់បានមានប្រសាសន៍កាលពីថ្មីៗនេះថា តាមការសិក្សាឡើងវិញ ថ្មីៗនេះកម្ពុជានៅសល់ភូមិចំនួន ៣៥០ ភូមិនៅមិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសាររភូមិទាំងនោះជាភូមិទើបបង្កើតថ្មី ជាភូមិបណ្តែតទឹក ភូមិនៅលើកោះ ភូមិមិនមានផ្លូវធើ្វដំណើរ ភូមិមានផ្លូវពិបាកធ្វើដំណើរ និងភូមិលិចទឹកនៅរដូវវស្សា។

លោកបានបន្ថែមទៀតថា ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងនោះក៏មានអគ្គិសនីប្រើប្រា់ដែរដូចជាប្រើប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ និងប្រភពថាមពលកកើតឡើងវិញផេ្សងទៀតដូចជា ជីវម៉ាស ជីវឧស្ម័ន និងថាមពលអាគុយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម