ព័ត៌មានជាតិ
សម្ដេចតេជោ រំលឹកអំពីការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតឆ្នាំ ២០០៣ និងជំហររបស់ចិនមកលើកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតឆ្នាំ ២០០៣ ដោយសារតែពហិការបស់បក្សនយោបាយខ្លះ។ នាពេលនោះ ប្រទេសមួយចំនួន បានប្រកាន់យកឥរិយាបថរង់ចាំមើល តែប្រទេសចិន មិនបានរង់ចាំមើលនោះទេ។
ការរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦ គីឡូម៉ែត្រ សាងសង់ក្រោមជំនួយ របស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
សម្តេចតេជោបានលើកឡើងថា នៅឆ្នាំ ២០០៤ ពេលដែលប្រទេសកម្ពុជា ជាប់គាំងនយោបាយ ប្រទេសចិនមិនបានរង់ចាំ ការបង្កើតអារដ្ឋាភិបាលថ្មីណាមួយនោះទេ ដែលនេះគឺជាចំណុចសំខាន់ នៅក្នុងទំនាក់ទំនងជាមួយកម្ពុជា។
សម្តេចតេជោ បានបន្តថា យើងអាចចាំបានហើយថា នៅក្នុងការបោះឆ្នោត ២០០៣ ភាពជាប់គាំងខាងនយោបាយ ដោយសារការធ្វើពហិកា របស់បណ្ដាគណបក្សនយោបាយខ្លះ បានបង្កើតឲ្យមានការអូសបន្លាយប្រមាណ ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន ពេលនោះគណបក្សប្រជាជនកម្ពុជាមានតែ ៧៣កៅអីប៉ុណ្ណោះ។ ប៉ុន្តែប្រព័ន្ធរដ្ឋធម្មនុញ្ញ របស់យើងតម្រូវឲ្យមាន ២ភាគ ៣ ដែលត្រូវការរហូតដល់ ៨២សំឡេង ទើបអាចបង្កើតរដ្ឋាភិបាលបាន។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រោយការជាប់គាំងនយោបាយ មានប្រទេសមួយចំនួន បានប្រកាន់យកឥរិយាបថរង់ចាំមើល។ ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិន មិនរង់ចាំមើលនោះទេ។ ដោយជំហានដំបូងលោកជំទាវឧបនាយករដ្ឋមន្ត្រី ចិន វូយី បានមកបំពេញព្រះទស្សនកិច្ចនៅកម្ពុជា បន្ទាប់មកសម្ដេច ក៏ត្រូវបានអញ្ជើញពីនាយករដ្ឋមន្ត្រីចិន ដើម្បីទស្សនកិច្ច។ សម្ដេចតេជោអះអាងថា ដែលចំណុចនេះសម្ដេចចងចាំយ៉ាងខ្លាំង គឺសម្តេចបានអំពាវនាវឲ្យចិនជួយកសាងផ្លូវ ក៏ដូចជាស្ពានភ្ជាប់មកភូមិភាគឥសាន្តប្រទេស ហេតុដូច្នេះហើយ ទើបធ្វើឲ្យផ្លូវនៅភូមិភាគឥសាន្តជាច្រើន គឺជាជំនួយរបស់រដ្ឋាភិបាលចិន៕
អត្ថបទ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ