Connect with us

ព័ត៌មានជាតិ

កម្ពុជា ផលិតមាសបានជិត ២ពាន់គីឡូក្រាម ក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

គិតត្រឹមរយៈពេល ៧ខែនៃការចម្រាញ់រ៉ែមាស កម្ពុជាផលិតបានមាស នៅក្នុងខេត្តមណ្ឌលគិរីជាង ១ ៧០០គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ កម្ពុជាបានផលិតមាសកាន់តែច្រើនទៅៗ ដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺជាកសិឧស្សាហកម្ម និងសម្បូរដោយធនធានរ៉ែ។ លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជា នៅមិនទាន់ស្រាវជ្រាវអស់នៅឡើយ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍កន្លងមកថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រចម្រាញ់រ៉េមាសនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ ផលិតផលដុំមាស ដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបាន​ជាមាស​ទឹក៩៩%(មាសទឹក ៩៩% ជាមាសទឹក១០ ដោយសារជាទូទៅមាសទឹក១០ ភាគច្រើនស្ទើរទឹក ទើបគេនិយាយថា មាសទឹក ៩៩%)។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់កម្ពុជាថ្មីថា ការធ្វើអាជីវកម្មរ៉ែមាសនេះ ​ស្រូប​ទាញ​កម្លាំង​ពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះ ជនជាតិខ្មែរមានចំនួន ៤២៧ នាក់។

លោក អ៊ឹង ឌីប៉ូឡា បានបន្តថា ជាមួយនឹងផលប្រយោជន៍​សេដ្ឋកិច្ចខាងលើ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រ​ចម្រាញ់​រ៉ែមាសមួយនេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដល់ការបង្កើតសមត្ថភាពជាតិ និងគំរូឧស្សាហកម្ម​ថ្មីមួយ សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ ផលិតផលដុំមាសនេះ គឺជាសិមិទ្ធផល និងជាប្រភពចំណូលថ្មីមួយ ដែលនឹងចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើនចំណូលរដ្ឋ និងជាវិភាគទានដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២២នេះ មានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន ដែលក្នុងនោះ ៣ក្រុមហ៊ុនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំងនៅខេត្តរតនគិរីនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម