Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​ អំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ ​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​​

បានផុស

នៅ

ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ​​បាន​ធ្វើការ​អំពាវនាវ​ដ​ល់​បង​ប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំង​ប្រទេស ​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​តទៅ​។ ​

​បើ​យោង​តាម​របាយការណ៍​រ​បស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១០​ធ្នូ នេះ​តទៅ​បងប្អូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួល​ផល​ប៉ះពាល់​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ អញ្ជើញ​មក​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​តាម​មូលដ្ឋាន​ឃុំ សង្កាត់​រៀងៗ​ខ្លួន​ ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​​ឧបត្ថម្ភ​​ពី​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ជុំ​ទី​៣ លើក​ទី​២​គិត​ចាប់​តាំង​ពីថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​។ ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌មាន​ខាងលើ​ សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ជៀសវាង​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ ដោយសារតែ​ការ​ខុស​ឈ្មោះ​ឬ​អត្តសញ្ញាណ​ណាមួយ​នោះ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​ត្រីចំរុះរាប់ពាន់ក្បាលហែលចេញ​ពីកន្លែងអភិរក្ស វិលទៅតំបន់អភិរក្សនៅស្ទឹងសិរិសោភ័ណ​ជាប់និងផ្សាររាត្រីវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម