ព័ត៌មានជាតិ
នាយកដ្ឋានសុខុមាលភាពសង្គម នាំយកអំណោយ ជូនគ្រួសារស្ត្រីម្នាក់ ទើបសម្រាលកូនរួច ហើយទទួលមរណភាព
នាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ កាលរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន បាននាំយកអំណោយ និងថវិកាជូនគ្រួសារស្រ្តី អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលបានទទួលមរណ:ភាព ក្រោយពេលសម្រាលកូនរួច។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន បានថ្លែងថា ស្រី្តខាងលើខាងលើស្ថិត នៅក្នុងភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយជាគ្រួសារ ដែលកំពុងទទួលផលពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេល រាតត្បាតជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំជារៀងរាល់ខែ ។
លោកថា គាត់មានជីវភាពក្រីក្រមែន តែមិនមែនក្រីក្រខ្លាំង ដូចការផ្សព្វផ្សាយកន្លងមកនោះទេ គឺគ្រួសារនេះ ជាគ្រួសារក្រីក្រកម្រិត ២ក៏ត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដែរ៕
អត្ថបទ៖ វិមាន




-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ