ព័ត៌មានជាតិ
ទីផ្សារដំឡូងមីបានថ្លៃសមរម្យតែកសិករស្នើឈ្មួញកណ្ដាលកុំកាត់ខាតច្រើនពេក
កសិករដាំដំឡូងមីនៅខេត្តសឹ្ទងត្រែងបានឱ្យដឹងថា ទីផ្សារដំឡូងមីបានថ្លៃល្អគួរសមនៅឆ្នាំ ២០២២ នេះ ហើយស្នើសុំដល់ឈ្មួញកណ្ដាលកុំកាត់ខាត ផ្នែកគីឡូច្រើនពេក ព្រោះទើបតែឆ្នាំនេះ ដំឡូងមានទីផ្សារល្អសម្រាប់កសិករ។

លោក កុយ សយ បានឱ្យដឹងថា កសិករដាំដំណាំដំឡូងមីឆ្នាំនេះ មានតម្លៃសមរម្យ តែក៏ត្រូវបានរងខូចខាតមួយចំនួនដោយហ្វូងសត្វជ្រូកព្រៃ ចូលឈ្មូសស៊ីបំផ្លាញខូចខាតមួយចំនួនទៅហើយ តែពេលបានផលយកមកលក់ត្រូវឈ្មួញកណ្តាលអ្នកប្រមូលទិញ បានកាត់ខាតក្នុងមួយតោន ១០០ ទៅ ១២០គីឡូថែមទៀតដោយសំអាងថាដីច្រើន។
លោកបន្តថា កាលពីឆ្នាំ ២០២០/២០២១ ដំឡូងមានតម្លៃ ១៥០ទៅ ១៨០រៀល កាត់ផ្នែកគីឡូតែ ៥០ ទៅ៦០គីឡូតែប៉ុណ្ណោះក្នុងមួយតោន វាជាការសមរម្យអាចទទួលយកបាន។

តែឆ្នាំ២០២២នេះ ដំឡូងមីស្រស់ក្នុងមួយគីឡូក្រាមលក់បានតម្លៃ ៣៧០ ទៅ៣៨០រៀលតែកាត់ខាតច្រើនពេក។ ចំណែកដំឡូងមីហាលស្ងួតបានថ្លៃ មួយគីឡូតម្លៃពី ៧៨០ ទៅ៨០០រៀលក៍កាត់ខាត ៣០ទៅ ៥០គីឡូដែរ ដោយដាក់កំហុសថាដំឡូងខ្លះខ្មៅ។
លោកស្រី រីស គ្រីយ៉ា អ្នកប្រមូលទិញដំឡូងមីនៅស្រុកសៀមបូក បានបញ្ជាក់ថា ឆ្នាំនេះដំឡូងមីមានតម្លៃខ្ពស់មែន ក្នុងនោះដំឡូងស្ងួតល្អលេខមួយ ៨០០រៀល ចំណែកដំឡូងស្រស់ ៣៨០ ទៅ៤១០រៀល ប្រសិនបើដំឡូងស្អាត និងកាត់ខាតផ្នែកជញ្ជីងតែ២៧ទៅ៣០គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយតោន។

លោកស្រីបន្តថា ការកាត់ខាតច្រើនដល់ជាង ១០០គីឡូនោះ ព្រោះកសិករមួយចំនួនដកដំឡួងមកយកមកលក់ផ្ទាល់តែម្តង គឺដីជាប់ច្រើនមិនមែនអ្នកប្រមូលទិញចេះតែកាត់ខាតធ្វើបាបកសិករយើងនោះទេ។
លោកស្រីបន្តថា ពួកគាត់អ្នកនាំចេញយកទៅលក់បន្តក៍ជួបភាពលំបាកដែរ ព្រោះនាំយកទៅប្រទេសវៀតណាម ត្រូវថៅកែកាត់ខាតក៍ច្រើនណាស់ដែរ គាប់ជួនពេលខ្លះ ថៅកែទំលាក់ថ្លៃក៍មានហើយពេលដឹកទៅដល់ហើយ ទោះក្នុងតម្លៃណាក៍ត្រូវតែលក់។
សូមបញ្ជាក់ថា ដំឡូងមីបច្ចុប្បន្នមានទីផ្សារល្អជាងឆ្នាំកន្លងមក បើប្រៀបធៀបទៅនិងឆ្នាំ២០២០/២០២១ ខុសត្រូវគ្នាក្នុងមួយគីឡូក្រាមរហូតដល់ទៅជិត ៣០០រៀល ដោយសារតែនៅប្រទេសវៀតណាម និងប្រទេសថៃការទទួលទិញមានកម្រិត និងជួបវិបត្តិជំងឺកូវីដ១៩ផង ហើយឆ្នាំ២០២២នេះការទទួលទិញមានស្ថានភាពល្អប្រសើរឡើងវិញ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង