ព័ត៌មានជាតិ
អាជ្ញាធរស្រុកមណ្ឌលសីមា មិនអនុញ្ញាតឲ្យសង់រីសត លើដីចំណីព្រែកកោះប៉ោ ឡើយ
អភិបាលរងស្រុកមណ្ឌលសីមា មិនអនុញ្ញាតឲ្យម្ចាស់វិនិយោគសង់រីសត លើដីចំណីព្រែកកោះប៉ោឡើយ គ្រាដែលម្ចាស់គម្រោង ធ្លាប់ប្រព្រឹត្តម្តងរួចមកហើយកន្លងទៅ។ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំក្រុមការងារចុះពិនិត្យមើល ទីតាំងសាងសង់រីសតមួយកន្លែងរបស់ ឈ្មោះ អ៊ួង ជាឈន ស្ថិតនៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង កាលពីថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ។
លោកអភិបាលរងស្រុកមណ្ឌលសីមារូបនេះ ក៏អះអាងនៅរសៀលថ្ងៃទី ៧ ខែកុម្ភៈនេះថា លទ្ធផលចុះពិនិត្យវាយតម្លៃ ពីគម្រោងអភិវឌ្ឍន៍ជារីសតនោះហើយដែរ ដោយលោកណែនាំដល់ម្ចាស់វិនិយោគ មិនត្រូវសង់សំណង់រឹងមាំណាមួយ ចុះដីចំណីព្រែកកោះប៉ោទៀត ទើបគាត់យល់ព្រមសំណើ សុំអភិវឌ្ឍន៍ រួចបញ្ចូនទៅរដ្ឋបាលខេត្តកោះកុងពិនិត្យ សម្រេចបន្ត។
លោក ប៉ែន ប៊ុនឈួយ បានបន្ថែមថា ដីចំណីព្រែកអាចដាដុះជាដើមឈើ ឬលម្អផ្កាភ្ញីសម្រាប់សោភណ្ឌភាពបម្រើដល់វិស័យទេសចរណ៍បាន ដាច់ខាតមិនធ្វើសកម្មភាពសង់សំណង់ណាមួយបានទេ។ ការមានវិធានការលម្អិតបែបនេះ ដោយសារអាជ្ញាធរបារម្ភខ្លាចមហាជន ចោទប្រកាន់ថាអាជ្ញាធរជាអ្នកអនុញ្ញាតឲ្យមានសង់សំណង់ផ្សេងៗ លើចំណីព្រែកធម្មជាតិ។
ចំណែកឯលោក អ៊ួង ជាឈ័ន ជាអ្នកវិនិយោគក៏ទទួលយកនូវអ្វី ដែលជាការណែនាំហាមប្រាម របស់អាជ្ញាធរស្រុកមណ្ឌលសីមាផងដែរ ដោយមិនអភិវឌ្ឍន៍ឲ្យលើពីគម្រោងស្នើសុំរបស់ខ្លួនឡើយ។ អាជ្ញាធរស្រុកមណ្ឌលសីមា បង្ហាញថា លោក ជាឈ័ន បានទិញដីពីប្រជាពលរដ្ឋចំនួន ២ប្លង់ ស្មើនឹងជិត ១០ហិចតាស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ក្នុងបំនងចង់វិនិយោគជារីសត៕
អត្តបទ៖ សិរី វឌ្ឍនៈ





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?