ព័ត៌មានជាតិ
ហាមឃាត់មន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមិនឲ្យតទឹកស្អាតចូលក្នុងភូមិ ព្រោះខ្លាចបាត់ចំណូល
ប្រជាពលរដ្ឋមួយគ្រួសារ រស់ក្នុងភូមិ ជំរៅថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ ពីអាជ្ញាធរ ក្រោយពីមានបុគ្គលម្នាក់ជាមន្ត្រីយោធាឈ្មោះ ផង់ សុថុល ជាអ្នករកស៊ីលក់ទឹកក្នុងភូមិ ហាមឃាត់មិនឲ្យតបណ្ដាញទឹកស្អាតមកប្រើប្រាស់ ដែលករណីនេះធ្វើឲ្យមានការផ្ទុះជម្លោះពាក្យសម្ដីគ្នា។

ហេតុការណ៍ឈ្លោះទាស់ទែងគ្នារឿងតបណ្ដាញទឹកស្អាតនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែធ្នូឆ្នាំ២០២០ នៅក្នុងភូមិ ជំរៅថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាភូមិមួយមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។
តាមការរៀបរាប់ពីឈ្មោះ ហេង តុលា ជាមន្ត្រីអគ្គីសនីបានអោយដឹងថា ដោយសារផ្ទះរបស់គាត់នៅ ខាងក្នុងភូមិ ហើយមិនទាន់បណ្ដាញទឹកស្អាតប្រើប្រាស់ ចំណែកទឹកឯកជន លក់ក្នុងតម្លៃ៣ពាន់រៀលក្នុង១ម៉ែត្រគូប ដែលតម្លៃនេះវាហាក់មានតម្លៃថ្លៃ ទើកគាត់បានដាក់ពាក្យទៅរដ្ឋាករទឹកស្វយ័ត្នរាជធានីភ្នំពេញសុំតបណ្ដាញទឹកស្អាតយកមកប្រើប្រាស់ តែបែរជាមានការហាមឃាត់ពីអ្នករកស៊ីលក់ទឹកមិនឲ្យមន្ត្រីរដ្ឋាករទឹកតបណ្ដាយទឹកស្អាតចូលទៅក្នុងភូមិ ទោះដាក់កុងទ័រនៅលើផ្លូវសាធារណះក៏ដោយ។

ការរៀបរាប់ដដែលបានបន្តថា ការហាមឃាត់មិនឲ្យតបណ្ដាញទឹកស្អាតចូលនេះព្រោះឈ្មោះផង់ សុថុល ជាមន្ត្រីយោធាខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួន ដែលកំពុងតែ ធ្វើអាជីវកម្មលក់ទឹក អោយប្រជាពលរដ្ឋ ក្នុងភូមិនោះ។
កម្ពុជាថ្មីមិនទាន់អាចសុំការអធិប្បាយពីលោក ផង់ សុថុល ចំពោះការលើកឡើងខាងលើនេះ។
អត្ថបទដោយ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី