Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយជាង២០ម៉ឺនដុល្លារទៀតដល់សាលាក្តីខ្មែរក្រហម​

បានផុស

នៅ

រាជរដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ចំនួន​២២​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជា​វិភាគទាន​ជូន​ភាគី​អង្គការ​សហប្រជាជាតិ​ សម្រាប់​ដំណើរការ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា សាលាក្តី​ខ្មែរក្រហម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា រដ្ឋាភិបាល​ជប៉ុន​ផ្តល់​សារសំខាន់​ទៅលើ​សាលាក្តី​ខ្មែរក្រហមដោយ​ផ្អែកលើ​ទស្សនៈ​ចំនួន​៣ ដែល​ទី​១ ការកាត់ក្តី​ខ្មែរក្រហម គឺជា​ដំណាក់កាល​បញ្ចប់​នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជាដើម្បី​បង្ការ​ទប់ស្កាត់​ការកើតមាន​ឡើងវិញ​នៃ​អំពើ​ឃោ​ឃៅដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​សម័យ​ខ្មែរក្រហម​, ទី​២សាលាក្ដី​ខ្មែរក្រហម​នេះ​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហមដែល​ប្រការនេះ​នឹង​រួមចំណែក​ដល់​ការផ្សះផ្សា​ជាតិ​ឡើងវិញ​, និង​ទី​៣សាលាក្តី​នេះ​នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជាក៏ដូចជា​នៅ​សហគមន៍​អន្តរជាតិ​ផងដែរ​។​

រដ្ឋាភិបាល​ជប៉ុនបាននិងកំពុង​ជួយ​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​តាំងពីដើម​ដំ​បូង​រៀងមក ហើយ​គិត​ត្រឹម​ថ្ងៃនេះ ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុនសម្រាប់​តុលាការ​នេះ មាន​ចំនួន​៨៨,៧​លាន​ដុល្លារ​អាមេរិកដោយ​គិត​រួមទាំង​ការបញ្ចេញ​ថវិកា​លើក​នេះ ដែល​ប្រហាក់ប្រហែល​នឹង​២៧​ភាគរយនៃ​ថវិកា​សរុប​ផ្តល់​ដោយ​ប្រទេស​ផ្តល់ជំនួយ​ជូន​ភាគី​ជាតិនិង​ភាគី​អង្គការសហប្រជាជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

លើសពីនេះទៅទៀត ប្រទេស​ជប៉ុន​រួមជាមួយ​ប្រទេស​បារាំងក្នុងឋានៈ​ជា​សហប្រធាន​នៃ​មិត្ត​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាបាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ​យ៉ាងសកម្ម​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២៩ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៣៧ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម