Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ បង្ហាញពីសក្តានុពលសេដ្ឋកិច្ច ​និងវិនិយោគដល់ទូតអាមេរិក

បានផុស

នៅ

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគរបស់ខេត្តបន្ទាយមានជ័យដល់លោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ការបង្ហាញនេះ បានធ្វើឡើងក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ច នៅលើទឹកដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ខែកម្ភៈឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានជម្រាបជូនលោកទួតថា ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៣៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង ១៥៣ គម។ ខេត្តមានផ្ទៃដីសរុប ៦ ៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា០២ ក្រុង ០៧ស្រុក ៥៥ឃុំ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជាជនពលរដ្ឋ ប្រមាណ ៧៩ម៉ឺននាក់។ ក្នុងនោះមាន ៨៥% ប្រកបមុខរបរធ្វើស្រែចម្ការ និង១៥% ជាអាជីវករ ពាណិជ្ជករសិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។

លោកអភិបាលខេត្តបានបន្តថា ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន០៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រកួន និងច្រកព្រំដែនម៉ាឡៃ ។ មិនតែប៉ុណ្ណោះខេត្តក៏មានតំបន់សេដ្ឋកិច្ចពិសេស០៥កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនីព្រមទាំងឧទ្យានឧស្សាហកម្ម០១ កន្លែងនៅក្រុងសិរីសោភ័ណ។

ដោយឡែកនៅក្រុងប៉ោយប៉ែត មានក្រុមហ៊ុនជប៉ុនចំនួន ០៦កំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង០១ក្រុមហ៊ុនទៀត នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី ផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក។

ក្នុងឱកាសនោះលោក អភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ កម្មវិធី COVAX បានផ្តល់វ៉ាក់សាំងJohnson and Johnson ជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះរួមទាំងខេត្តបន្ទាយមានជ័យ មួយចំនួនផងដែរ។

លោក ផាទ្រីក មើហ្វី បានលើកឡើងថា ប្រតិភូស្ថានទូតមកទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យនេះ ក្នុងគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលខេត្តបញ្ហាការជូញដូរមនុស្សឆ្លងដែន និងផ្នែកសុខាភិបាល ផ្នែកអប់រំ។

ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា លោកពិតជារីករាយបានមកកាន់ខេត្តបន្ទាយមានជ័យ ជាលើកទី២ ដែលលោកបានអញ្ជើញមកកាលពី៨ឆ្នាំមុន ជាមួយក្រុមគ្រួសារក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងបំពេញបេសកម្មការងារមួយចំនួននាពេលនោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម