Connect with us

ព័ត៌មានជាតិ

អតីតទាហានស័ក្ដិ ៤ កន្លះ សាង​កំហុស​ ស្នើសុំ​កុំផ្តាច់​ប្រាក់ខែ​ដោយសារ​ជីវភាពខ្វះខាត

បានផុស

នៅ

អតីតយោធាម្នាក់ រួមនឹងក្រុមគ្រួសារ ដែលមានប្រវត្តិបញ្ជាក់អំពីស្នាដៃការងារពាក់ព័ន្ធការឡើងប្រយុទ្ធជាច្រើន​គោលដៅតាំងពីឆ្នាំ ១៩៨៥ កំពុងប្រឈមសេដ្ឋកិច្ចគ្រួសារដែលមានកូនប្រុសម្នាក់ពិការជើង ដោយគ្រោះថ្នាក់ចរាចរនិង​ភរិយាក៏ធ្លាក់ខ្លួនពិការភ្នែកគ្មានមុខរបរ បានស្នើសុំ សម្តេចតេជោហ៊ុន សែន ជួយពិនិត្យនិងផ្តល់ប្រាក់ខែឲ្យក្រុមគ្រួសារពួកគាត់ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជី កុសល់អាយុ ៥៥ ឆ្នាំរស់នៅភូមិកម្មករ ឃុំស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ជាអតីតទាហានស័ក្ដិ៤កន្លះបានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៧ខែកុម្ភ:នេះថា រូបលោកត្រូវបានក្រសួងផ្តាច់ប្រាក់ខែតាំងពីខែតុលាឆ្នាំ​២០២០​ រហូតដល់ខែមករាឆ្នាំ២០២២ ដោយសារតែលោកមានកំហុសនៅក្នុងអង្គភាព។

លោកជី កុសលបានបន្តថា ដោយសារតែជីវភាពមានការខ្វះខាតពីមួយថ្ងៃទៅមួយថ្ងៃ លោកដាច់ចិត្តផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មីក្នុងគោលបំណងស្នើសុំដល់ សម្តេចតេជោហ៊ុន សែន មេត្តាពិនិត្យលើកំហុសឆ្គងរបស់លោក​ និង​ស្នាដៃបំរើការងារបស់លោកកន្លងទៅ ដើម្បីសុំឲ្យ សម្តេច មេត្តាជួយបើកប្រាក់ខែឲ្យលោកឡើងវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារដែលកំពុងប្រឈម​ការខ្វះខាត ខណៈបច្ចុប្បន្នលោកមានម៉ូតូចាស់១គ្រឿង ដើម្បីរត់ឌុបជួនបានជួនអត់។

លោកបន្តថា ចំពោះកំហុសឆ្គង លោក​ទទួលស្គាល់ហើយក៏បានសុំអធ្យាស្រ័យអភ័យទោសពី សម្តេច ដោយសារតែល្ងង់មួយ​ពេលដែលលោកចង់បានស័ក្ដិពេក ក៏បានកែឯកសារតម្លើងស័ក្ដិដោយខ្លួនឯងពីស័ក្ដិ ៤ កន្លះទៅជាស័ក្ដិ ៥ ទើប​ថ្នាក់លើចោទថា​បានក្លែងឯកសារ និងបានបញ្ឃប់ការងារលោកតែម្តង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម