Connect with us

ព័ត៌មានជាតិ

មេបញ្ជាការរង ខេត្តបន្ទាយមានជ័យ បើក​ជែង​រថយន្ត​ទៅ​បុក​បង្គោល​ភ្លើង រងរបួស​ធ្ងន់

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជុំ សេដ្ឋា​ មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​កងពល​លេខ​៥១ នៅ​ខេត្តបន្ទាយមានជ័យ ​បាន​បើក​រថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​ធំ ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ​រង​របួស​ធ្ងន់ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច កាល​ពី​ថ្ងៃ​ទី​១០​ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ដើម​ពោធិ៍​២​ដើម ភូមិ​សុរិយា​ថ្មី​ឃុំ​កូប​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ ​សេស វិបុល អធិការ​នគរបាល​ស្រុក​អូរជ្រៅ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​នោះ ​មាន​រថយន្ត​ឃ្លុប​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរៈ ភូមិន្ទ០៧.២-៣៤០៥ បើក​ក្នុង​ល្បឿន​លឿន​ពី​ទិសខាងកើត​ទៅ​លិច លុះ​បើក​មកដល់​កន្លែង​កើត​ហេតុ រថយន្ត​បាន​ឡើង​ជែង​រថយន្ត​ក្នុង​ទិស​ស្រប​ជ្រុល​ចង្កូត ​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​ធំ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ុល បណ្តាល​ឲ្យ​បង្គោល​១​ដើម​បាក់​ដល់​ដី ទ្រេត​បង្គោល​ផ្សេងទៀត ចំណែក​អ្នក​បើករថយន្ត​ រង​របួស​ធ្ងន់ ​ត្រូវ​បាន​នគរបាល​និង​ក្រុម​អ្នក​សង្គ្រោះ​ប្រញាប់ ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី។ ក្រោយ​គ្រោះថ្នាក់ រថយន្ត​ត្រូវ​នាំទៅ​រក្សាទុក​បណ្ដោះអាសន្ន​ នៅ​នគរបាល​ស្រុក​ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់​។​

ទាក់ទិន​ករណី​នេះ​ដែរ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អគ្គិសនី​ នៅ​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​បង្គោល​ភ្លើង​ខ្សែ​បញ្ជូន​តង់​ស្រុង​ខ្ពស់​ដួល​រលំ វា​ជា​សំណាងល្អ​ដែរ ដោយ​ពុំ​មាន​ទុស្សេ​ឬ​ឆ្លង​ចរន្ត​ឆក់​ពលរដ្ឋ​នៅ​តាម​ផ្ទះ​ ដែល​បង្គោល​ដួល​លើ​និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ជាង​នេះ​ទៅ​ទៀត ​ចរន្ត​អគ្គិសនី​ក៏​ត្រូវ​កាត់​ផ្តាច់​ក្នុង​រយៈពេល​ខ្លី ពីព្រោះ​ត្រូវ​ក្រុមការងារ​អគ្គិសនី​ត​ភ្ជាប់​បាន​ ប្រើប្រាស់​បន្ទាន់​ឡើងវិញ​ ផង​ដែរ៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ផឹក​ស្រា​ស្រវឹង​ដេញ​កាប់​ប្រពន្ធ​មិនបាន​ ដុត​ផ្ទះខ្លួន​​ឯងឆេះខ្ទេច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៤ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម