ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារនិងអ្នកសម្របសម្រួលUNបន្តចុះស្វែងយល់ពីការបណ្តុះបណ្តាលនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ ដែលដឹកនាំដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) និងអង្គការអន្តរជាតិមួយចំនួនទៀតនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញចុះទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

នៅក្នុងកម្មវិធី “មុខរបរ និងការងាររបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (អង្គការUNIDO) ដឹកនាំការធ្វើសកម្មភាព “ដើម្បីបង្កើនការចូលរួមពីវិស័យឯកជនទៅក្នុងការរចនា
និងការអនុវត្តកម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ”។
អង្គការUNIDO គាំទ្រការអភិវឌ្ឍន៍ភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជនជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសផ្សេងទៀតក្នុងការបង្កើតកម្មវិធីសិក្សា និងការធ្វើការបណ្តុះបណ្តាលគ្រូឧទ្ទេសទៅលើ “ជំនាញជណ្តើរយន្ត” ។ វិទ្យាស្ថានបានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Ggear Group នៅឆ្នាំ២០២១ ដើម្បីសហការលើការអភិវឌ្ឍកម្មវិធីសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តនិងទទួលយកសិស្សចុះកម្មសិក្សា។

បច្ចុប្បន្ន វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសទៅលើជំនាញតម្លើងនិងថែទាំជណ្តើរយន្ត បាននិងកំពុងអនុវត្តន៍តាំងពីខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយមានគ្រូបណ្តុះបណ្តាល ៧រូបមកពីក្រុមហ៊ុន ជីហ្គៀ គ្រុប និង២១ រូបពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗចំនួន៥នៅទូទាំងប្រទេស។ គណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចបន្ទប់ស្រាវជ្រាវនិងនវានុវត្តន៍ព័ត៌មានវិទ្យា, មជ្ឈមណ្ឌលបណ្តុះបណ្តាលរថយន្តហ្វដ,បន្ទប់បណ្តុះបណ្តាលបរិក្ខារត្រជាក់ និងចុះពិនិត្យមើលការអនុវត្តរបស់សិក្ខាកាមនៅរោងជាងលោហៈបន្ទះនិងបន្សារ។
បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន GGearGroup(ក្រុមហ៊ុនជីហ្គៀគ្រុប) គឺជាក្រុមហ៊ុនផ្គត់ផ្គង់
និងអ្នកលក់រាយចម្បងនៃផលិតផល LG Electronic ទាំងអស់និងជាដៃគូផ្តាច់មុខរបស់ Hyundai elevator
នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ២០១១។

រហូតមកដល់ពេលនេះក្រុមហ៊ុនមានបុគ្គលិក ៧៩២នាក់កំពុងធ្វើការនៅក្នុងហាងអេឡិចត្រូនិច LG Brand shop ចំនួន១៦នៅទូទាំងរាជធានី និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន។ ដោយសារក្រុមហ៊ុនមានបញ្ហាប្រឈមក្នុងជ្រើសរើសបុគ្គលិកដែលមានជំនាញចំាបាច់ក្នុងការផ្តល់សេវាថែទាំក្នុងជណ្តើរយន្ត និងម៉ាស៊ីនត្រជាក់ GGearមានចំណាប់អារម្មរណ៍ក្នុងការអភិវឌ្ឍន៍ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលដល់សាលាបណ្តុះបណ្តាលបច្ចេកទេស
និងផ្តល់ការគាំទ្របន្ថែមដល់អ្នកបច្ចេកទេស និងអ្នកចែកចាយឲ្យមានចំណេះដឹង និងជំនាញលើបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន GGear។

គួរជម្រាបជូនដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) ដំណាក់កាលទី២ ឆ្នាំ២០២០-
២០២៣ ត្រូវបានរៀបចំបន្តពីដំណាក់កាលទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ចំនួន៤រួមមាន៖
១.ឱនភាពនៃជំនាញជាប្រព័ន្ធក្នុងចំណោមយុវជនវ័យក្មេងនៅកម្ពុជាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាដែលផ្សារភ្ជាប់ទៅនឹងការទទួលបានការអប់រំកម្រិតមធ្យមនៅមានកម្រិតទាប ២. ភាពមិនស៊ីចង្វាក់គ្នារវាងតម្រូវការទីផ្សារការងារ និងជំនាញរបស់យុវជនវ័យក្មេង ៣. តម្រូវការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងអាជីវកម្មដែលជាប្រភពនៃការងារ និងសុខមាលភាព និង៤. តម្រូវការក្នុងការដោះស្រាយការកើនឡើងនៃការងារក្រៅប្រព័ន្ធ
ការងារងាយរងគ្រោះ និងកង្វះគុណភាពការងារ។

កម្មវិធី DEY ដំណាក់កាលទី២នេះក៏មានគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោបាយឆ្លើយតបនឹងជំងឺកូវីដ-១៩
របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺនេះផងដែរជាពិសេសក្នុងវិស័យអប់រំបណ្តុះបណ្តាល មុខរបរនិងការងារ និងប្រាក់ចំណូល និងគាំទ្រយុវជនវ័យក្មេង ទាំងស្រ្តី និងបុរសនៅកម្ពុជាក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ
និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព។

គួរបញ្ជាក់ថា នេះជាថ្ងៃទី២ហើយដែលគណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ធ្វើទស្សនកិច្ចខណៈកាលពីថ្ងៃម្សិលមិញបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) នៅផលិតផលទឹកបរិសុទ្ធវីតាល់របស់ក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន ខូ អិលធីឌីនិងនៅសហគ្រាសផលិតឥដ្ឋ ម៉ាយឌ្រីមហូម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់