ព័ត៌មានជាតិ
ឆ្នាំ២០៣០ ខេត្តបន្ទាយមានជ័យ នឹងទឹកស្អាតប្រើប្រាស់១០០ ភាគរយ
លោក ញ៉ីល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យបានអះអាងថា មកដល់ពេលនេះការអភិវឌ្ឍន៍ទឹកស្អាតនៅខេត្តបន្ទាយមានជ័យ បានប្រហែល៤៥ ភាគរយហើយ ប៉ុន្តែគោលនយោបាយទឹកសំរាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំ២០២៥ គឺតម្រូវឲ្យមាន៨០ ភាគរយ ឆ្នាំ២០៣០ ឲ្យមាន១០០ ភាគរយតែម្តង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ” នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ញ៉ីល ប៊ុនធឿន បានលើកឡើងថា នៅឆ្នាំ២០០៦ រវាងឧស្សាហកម្មរ៉ែ និងថាមពល និងក្រសួងអភិវឌ្ឍន៍ជនបទមានអនុស្សរណៈមួយ ស្ដីពីការយោគយល់គ្នា គឺទឹកចេញពីទុយោ និងនៅតាមទីប្រជុំជន និងការធ្វើអាជីវកម្ម គឺជាបន្ទុករបស់ក្រសួងឧស្សាហកម្ម ហើយទឹកនៅតាមជនបទ អណ្ដូង ស្រះ សហគមន៍ នានា គឺជាបន្ទុករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូច្នេះការងាររបស់រាជរដ្ឋាភិបាល គឺការងារធ្វើរួមគ្នា ដើម្បីដោះស្រាយបម្រើឲ្យប្រជាពលរដ្ឋរួមទូទាំងប្រទេស ក៏ដូចជានៅខេត្តបន្ទាយមានជ័យ។
បើតាមលោក ញ៉ីល ប៊ុនធឿន ការងារទឹកនៅខេត្តបន្ទាយមានជ័យ ក៏ដូចជានៅទូទាំងប្រទេសដែរ ក្រសួងបានកំណត់ថា ចាប់ពី១០០០គ្រួសារហៅហៅថា ទីប្រជុំជន ហើយក្រោម១០០០ គ្រួសារ គឺជាជនបទ ប៉ុន្តែនោះគឺជាការកំណត់នូវឆ្នាំ២០០៦ប៉ុណ្ណោះ ហើយមកដល់ពេលនេះមិនទាន់អាប់ដេតទេ តែធ្វើយ៉ាងណានាំគ្នាធ្វើឲ្យប្រជាជនមានទឹកប្រើប្រាស់ ដោយមិនគិតថានៅទីក្រុង ឬជនបទនោះទេ។ លោកថា មកដល់ពេលនេះការអភិវឌ្ឍន៍ទឹកស្អាតនេះ នៅខេត្តបន្ទាយមានជ័យធ្វើបានប្រហែល៤៥ ភាគរយ ប៉ុន្តែគោលនយោបាយទឹកសំរាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំ២០២៥ ឲ្យមាន៨០ ភាគរយ ឆ្នាំ២០៣០ ឲ្យមាន១០០ ភាគរយ។

លោកប្រធានមន្ទីរអះអាងថា នៅខេត្តបន្ទាយមានជ័យមាន១២ក្រុមហ៊ុន ស្ថិតនៅតាម៩ ស្រុក ក្រុងប៉ុណ្ណោះ ចំណែក៤ ក្រុមហ៊ុនទៀតកំពុងតែសិក្សា។ លោកថា នៅក្នុងគោលការណ៍របស់ក្រសួងមានការកំណត់ច្បាស់លាស់ គឺក្រុមហ៊ុននីមួយៗត្រូវតែអនុវត្តទៅតាមផែនការមេរបស់ក្រសួង គឺមួយឆ្នាំពង្រីកឲ្យបានពី៣០ ទៅ៤០ ភាគរយ គឺធ្វើយ៉ាងណាដល់ឆ្នាំ២០៣០ ត្រូវតែឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់១០០ភាគរយ មិនអាចឲ្យតំបន់ណា ឬទីប្រជុំជនណាអត់ទឹកប្រើប្រាស់នោះទេ។

លោក ញ៉ីល ប៊ុនធឿន បញ្ជាក់ដែរថា ក្នុងនោះការអភិវឌ្ឍន៍ទឹកនោះ មិនមែនអភិវឌ្ឍន៍ឲ្យតែបាននោះទេ គឺជាទឹកប្រកបដោយគុណភាព និរន្តរភាព និងទឹកសុវត្ថិភាព ហើយមានតម្លៃសមរម្យ ដូច្នេះក្រុមហ៊ុនដែលផលិតទឹកស្អាតនៅទូទាំងខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេសត្រូវតែមានឡាបូពិនិត្យគុណភាពទឹកជារៀងរាល់ថ្ងៃ ចំណែកមន្ទីរក៏មានគោលការណ៏ពិនិត្យជាប្រចាំដែរ ហើយរាល់៣ខែម្តង ត្រូវយកគុណភាពទៅពិនិត្យនៅថ្នាក់ជាតិ។

ចំណែកការកំណត់តម្លៃ លោក ញ៉ីល ប៊ុនធឿន អះអាងថា ការកំណត់តម្លៃទឹកស្អាតនេះ មានផ្សេងៗគ្នាសម្រាប់ទីប្រជុំជន និងសម្រាប់ប្រជាពលរដ្ឋទីជនបទបទ។ លោកបន្តថា ខាងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានពាក្យស្លោកមួយថា “ទឹក គឺជាពហុបំណង” មានន័យថា ទឹកមិនមែនសម្រាប់ត្រូវតែផ្នែកណាមួយនោះទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ