Connect with us

ព័ត៌មានជាតិ

សម្តេចប្រកាសចាត់វិធានការបន្ទាន់៖ ជំងឺកូវីដ-១៩ ឆ្លងលើស ២០០នាក់ហើយ ថ្ងៃនេះ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបន្ទាន់អំពីស្ថានភាពនៃការឆ្លងរាលជំងឺកូវីដ-១៩ នៅថ្ងៃនេះ កើនលើស ២០០នាក់ហើយ ដែលត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពិសេសសម្តេចតេជោ នៅយប់ថ្ងៃទី ០៨ ខែ កុម្ភៈ នេះ សម្តេច បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ដោយអនុវត្ត៣កុំ ៣ការពារ ក្នុងការជួបជុំ ឬការប្រមូលផ្តុំនានា។ សម្តេចបន្តថា ជំងឺកូវីដ-១៩ បាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ហើយថ្ងៃនេះ ចំនួនឆ្លងបានឡើងលើស ២០០ករណី បន្ទាប់ពីធ្លាក់ចុះមកនៅមួយខ្ទង់ ហើយក៏ឡើងដល់ពីរខ្ទង់ ឥឡូវនេះឡើងដល់បីខ្ទង់ហើយ។ សម្តេចសង្កត់ធ្ងន់ថា ស្ថានភាពបែបនេះតម្រូវឲ្យមានវិធានការជាបន្ទាន់បន្ថែមលើវិធានការដែលមានរួចមកហើយ។

សម្តេចបានថ្លែងដូច្នេះថា« ប្រសិនបើយើងអនុវត្តបានយ៉ាងដូច្នេះជំងឺនេះ ក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដែរ បន្ទាប់ពីចូលឆ្នាំចិនវៀតណាមរួចហើយ យើងបានសង្កេតឃើញថា ទាំងនៅកម្ពុជាយើង ក៏មានការកើនឡើងនៃជំងឺឆ្លង នៅថៃក៏កើនឡើង វៀតណាក៏កើនឡើង ក៏ដូចជាប្រទេសក្នុងអាស៊ានដទៃទៀតក៏កើនឡើង»។

ជាថ្មីម្តងទៀត សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវកាត់បន្ថយការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ធានានូវការរក្សាគម្លាតសុខភាព ដើម្បីកាត់បន្ថយវិធានការឆ្លង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម