Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ប្រាប់រដ្ឋបាលខេត្តត្រូវរៀបចំក្រុមគ្រូពេទ្យចល័តចុះចាក់វ៉ាក់សាំងជូនពលរដ្ឋតាមខ្នងផ្ទះ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានណែនាំដល់រដ្ឋបាលខេត្តផ្សេងៗ ត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋតាមខ្នងផ្ទះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅខេត្តក្រចេះកាលពីថ្ងៃទី៨ កុម្ភៈ លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំក្រុមគ្រូពេទ្យចល័តនេះ ដើម្បីរុញវ៉ាក់សាំងដែលមាននៅក្នុងដៃឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង ពិសេស សម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។

ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅរលូន និងមានភាពច្បាស់លាស់នោះ លោកស្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើជំរឿនលើប្រជាពលរដ្ឋពាក់ព័ន្ធការងារចាក់វ៉ាក់សាំង ពិសេស ដើម្បីដឹងច្បាស់ថា ពួកគាត់ចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ និងដល់វេលាកំណត់ ដើម្បីចាក់ដូសជំរុញហើយឬនៅ ដែលការងារនេះទាមទារឱ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីរកចំនួនអ្នកដែលមិនទាន់បានចាក់ដូសជំរុញ រួចកំណត់ថ្ងៃ ដើម្បីរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់ជូនពួកគាត់។

លោកស្រី បានលើកឡើងថា កាលពីអំឡុងពេលជំងឺកូវីដរីករាលដាល ប្រជាពលរដ្ឋនាំគ្នារត់រកចាក់វ៉ាក់សាំង ប៉ុន្ដែពេលនេះ ដោយសារការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាល ពួកគាត់ប្រហែលជាភ្លេចអំពីការរស់នៅតាមបែបប្រក្រតីភាពថ្មី និងភ្លេចនូវការចាក់វ៉ាក់សាំងដូសជំរុញ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំឱ្យក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការផ្សព្វផ្សាយបន្ដទៀតដល់ប្រជាពលរដ្ឋ អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ពិសេសការបំប្លែងខ្លួនថ្មី ព្រមទាំងវិធានការការពារ គឺ៣ការពារ និង៣កុំ ដើម្បីឲ្យពួកគាត់បន្ដនូវការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ និងរស់នៅតាមប្រក្រតីភាពថ្មី៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម