ព័ត៌មានជាតិ
មានជនអនាមិកបានក្លែងបន្លំឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ឆាតទៅបំផុសបំផុល ធ្វើអោយមានការភ័ន្តច្រលំ
អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលគណនី Telegram មួយ ដែលយករូបថត និងដាក់ឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ឆាតទៅបំផុសបំផុល ធ្វើអោយមានការភ័ន្តច្រលំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងធ្វើការទាក់ទងទៅអង្គភាពចំណុះ បញ្ជការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិត ធ្វើឱ្យមានការភ័ន្តច្រឡំ បំផុសបំផុលនាំឱ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានគូសបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin ក្រុមការងារណាមួយតាមប្រពន្ធ Telegram ដើម្បីធ្វើការងារទំនាក់ទំនង ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាន បានច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យ ដែលមានប្រើរូបថត និងឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយ ការងារផ្សេងៗ ពាក់ព័ន្ធដល់យុត្តាធិការ នៃកងយោពលខេមរភូមិន្ទ។
អានសេចក្តីប្រកាសព័ត៌មាន៖


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ