ព័ត៌មានជាតិ
កម្ពុជា-EU រួមគ្នាបង្កើតថ្នាលស្រាវជ្រាវ និងបច្ចេកវិទ្យាអាហារ លើកម្ពស់អនុវិស័យជលផល
កម្ពុជា និងសហភាពអឺរ៉ុប (EU) បានរួមគ្នាបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអនុវិស័យជលផលការកែច្នៃ និងការនាំចេញ សំដៅធានាឱ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក និងក្រៅស្រុក។

ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះ ត្រូវបានចុះហត្ថលេខា និងដាក់ឱ្យដំណើរការជាផ្លូវការ នៅរសៀលថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វល់ឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី កាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះ គឺជាកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបានក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍអនុវិស័យជលផល ទាំងផ្នែកវារីវប្ប កម្មទឹកសាប និងសមុទ្រ ការកែច្នៃ និងការនាំចេញ ដោយត្រូវធានាឱ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្តថា នេះគឺជាជំហានថ្មីមួយទៀតសម្រាប់អនុវិស័យជលផល ឈានឆ្ពោះទៅរកការអភិវឌ្ឍចំទិសដៅ ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០។
លោក វេង សាខុន បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋបាលជលផល ភាគីជាតិ-អន្តរជាតិពាក់ព័ន្ធទាំងអស់ ដែលបានសហការ ជំរុញ និងគាំទ្រឱ្យមានពិធីដ៏មានសារ:សំខាន់នេះឡើង តាមមាគារមួយ គឺរួមចំណែកអភិវឌ្ឍអនុវិស័យជលផល តាមរយៈការកសាងភាពជាដៃគូរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជនដោយឈរលើមូលដ្ឋានសំខាន់ៗ ៣៖ ១. ភាពចាំបាច់នៃការជំរុញពិពិធកម្មអនុវិស័យជលផល សំដៅដល់ការកែច្នៃ និងនាំចេញ, ២. ពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់គ្រឹះស្ថានឧត្តមសិក្សា ដែលអាចសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយ និងអនុវត្តជាក់ស្តែង និង ៣. ជំរុញ និងគាំទ្រដល់ការកែច្នៃ ដែលនាំទៅដល់ការប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក ជំរុញដល់ការពង្រីកវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។

លោករដ្ឋមន្ត្រីបានបន្តថា ស្ថិតក្នុងបរិបទនេះគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវ គឺជាដៃគូរសមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដើម្បីធ្វើការកែលម្អគុណភាព នវានុវត្តន៍ផលិតផល និងដោះស្រាយបញ្ហា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា៖ “ព្រឹត្តិការណ៍ដែលយើងកំពុងប្រារព្ធនាពេលនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើការងារសិក្សាស្រាវជ្រាវអំពីខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល បច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍”។

ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារនេះនឹងសម្របសម្រួលកិច្ចការសំខាន់ៗចំនួន៥៖ ១. តម្រង់ទិសដៅស្រាវជ្រាវ និងនវានុវត្តន៍ និងគំនិតផ្តួចផ្តើមក្នុងការផ្ទេរបច្ចេកវិទ្យាពីគ្រឹះស្ថានឧត្តមសិក្សា ទៅវិស័យឯកជន, ២. បង្កើតឱ្យមានសេវាស្រាវជ្រាវ និងលទ្ធភាពប្រើប្រាស់សេវាទាំងនោះ, ៣. បណ្តុះបណ្តាលដោយផ្តោតលើកម្លាំងពលករជំនាញក្នុងវិស័យផលិតកម្ម, ៤. អភិវឌ្ឍកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និង ៥. ដើរតួនាទីជាវេទិកាប្រមូលផ្តុំ ចងក្រងជាបណ្តាញ និងផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?